ទាញអង្រ្គែបុកគ្រឿងសំពងក្បាលម្ដាយដូចសត្វបញ្ជូនដល់មន្ទីរពេទ្យស្លាប់យ៉ាងសង្វេគ (វីដេអូ)

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគ្រាសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ដោយសារតែកូនបង្កើតវាយក្បាលនឹងអង្រ្គែបុកគ្រឿង ។

ហេតុការណ៍កូនប្រុសវាយសម្លាប់ម្ដាយដូចសត្វធាតុនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង៤០នាទី យប់ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចលើគ្រែមុខទូរទសន៍ក្រោមផ្ទះ ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលរលាបបានឲ្យដឹងថា ស្រ្តីរងគ្រោះជាម្ដាយឈ្មោះ ចាន់ គឹមហេង អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ ចំណែកជនសង្ស័យដៃដល់ជាកូនឈ្មោះ យឹម សុីមុិច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា យោងតាមប្រភពនានាជុំវិញកន្លែងកើតហេតុ មុនហេតុការណ៍ដែលបានកើតឡើងគេឃើញឪពុកម្ដាយ(ស្លាប់) បាននាំគ្នាឌុបកូនប្រុស(ជនសង្ស័យ)ទៅមន្ទីរពេទ្យ ខណៈលឺកូនត្អូញត្អែរថាអត់ស្រួលខ្លួន លុះឪពុកម្ដាយឌុបទៅដល់មន្ទីរពេទ្យបែរជាកូនប្រុស(ជនសង្ស័យ)ថាខ្ញុំអត់ឈឺអ្វីទេ ខណៈនោះក៏នាំគ្នាត្រឡប់មកផ្ទះវិញ ប៉ុន្តែឪពុកបានចុះពីលើម៉ូតូនៅចំណុចចំណតឆ្លងកាត់ផ្លូវដែកក្បែរផ្ទះ ហើយដើរមកតាមក្រោយ ស្រាប់តែមកដល់ផ្ទះឃើញប្រពន្ធដេកដួលក្នុងថ្លុកឈាមយ៉ាងរន្ធត់ និងមានអង្រ្គែបុកគ្រឿង១ប្រវែងប្រមាណ០,២៥០ស.មនៅក្បែនោះ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីនេះត្រូវគេសង្ស័យកូនប្រុសខាងលើជាអ្នកប្រព្រឹត្ត ខណៈក្រោយធ្វើសកម្មភាពរត់ទៅកាក់រថយន្តគេ រួចឡើងលើដំបូលរថយន្តគេលោតធ្លាក់បែកក្បាល ទើបប្រជាការពារភូមិ និងសមត្តកិច្ចនគរបាលចាប់បាន បច្ចុប្បន្ន ជនសង្ស័យដៃដល់ជាកូននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ករណីនេះត្រូវបានគេសង្ស័យកូនប្រុសដៃដល់(បែកថ្នាំ) ៕ ដោយៈ បុឹម ពិន

https://youtu.be/DIiYHcPRHsc

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print