ក្រុមការងារនាយកដ្ឋានជីវៈចម្រុះ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Online ស្តីពីគំនិតផ្តួចផ្តើមរៀបចំ​ប្រព័ន្ធទិន្នន័យជីវៈ​ចម្រុះថ្នាក់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានជីវៈចម្រុះ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Online ស្តីពីគំនិតផ្តួចផ្តើមរៀបចំ​ប្រព័ន្ធទិន្នន័យជីវៈ​ចម្រុះថ្នាក់ជាតិ ដឹកនាំដោយ លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ និងមានការចូលរួមពីនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការដៃគូពាក់ព័ន្ធ រួមមាន អង្គការ WCS, WWF, BirdLife, CI, IUCN និង Wild Earth Allies សរុបចំនួន១៩រូប។

សូមបញ្ជាក់ផងដែរថា, ជាលទ្ធផល អង្គប្រជុំបានគាំទ្រគំនិតផ្ដួចផ្ដើមក្នុងការរៀបចំប្រព័ន្ធទិន្នន័យជីវៈចម្រុះថ្នាក់ជាតិ និងបានឯកភាពប្រើប្រាស់ទម្រង់រួមមួយដែលមានលក្ខណៈស្តង់ដាអាចប្រមូល និងកត់ត្រាទិន្នន័យជីវៈចម្រុះ ព្រមទាំងអាចចែករំលែកពត៌មានជាមួយអ្នកពាក់ព័ន្ធបានទាំងថ្នាក់ជាតិ និងសកល ជាពិសេសជាមួយ Global Biodiversity Information Facility (GBIF) ដែលកម្ពុជាបានចូលជាសមាជិក។ ទិន្នន័យជីវៈចម្រុះជាតិនឹងត្រូវបានប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការតាមដានត្រួតពិនិត្យពីស្ថានភាពជីវៈចម្រុះ និងការរៀបចំផែនការសកម្មភាព​និងគោលនយោបាយ​គ្រប់គ្រងធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព។ ជាមួយគ្នានេះដែរអង្គការដៃគូ និងអ្នកជំនាញ មានឆន្ទៈក្នុងការផ្តល់ទិន្នន័យជូននាយកដ្ឋានជីវៈចម្រុះ ដើម្បីរៀបចំប្រព័ន្ធទិន្នន័យថ្នាក់ជាតិនេះឱ្យទទួលបានជោគជ័យ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print