ភ្នំពេញ៖ សម្ភារបង្កាជំងឺកូវីដ-១៩ មានអាកុលចំនួន៦០កាន និងម៉ាស់ចំនួន៣ ម៉ឺនម៉ាស់ត្រូវបានរដ្ឋបាល រាជធានីភ្នំពេញ ផ្ដល់ជូនកងទ័ពឈរជើងតាមព្រំដែន ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវិដ-១៩ ខណៈជំងឺនេះបាន នឹងកំពុងរាលដាលចូលដល់សហគមហើយនោះ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ ធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នៅសាលារាជធានីភ្នំពេញ។
សម្ភារៈនេះមានអាកុល និងម៉ាស់ ត្រូវបានប្រគល់
ជូនទៅអង្គភាពចំនួន៧អង្គភាពមាន ៖ -អង្គភាពកងពលធំអន្តរាគមន៍លេខ៣ អាកុលចំនួន១៤កាន និងម៉ាស់ចំនួន៦០០០ម៉ាស់។ -កងពលតូចអន្ដរាគមន៏លេខ៧ អាកុល១០កាន និងម៉ាស៥០០០ម៉ាស់ ។ -កងពលតូចអន្តរាគមន៍លេខ៩ អាកុលចំនួន១០កាន ម៉ាស់ចំនួន៥០០០ ម៉ាស់ ។ -កងពលតូចអន្ដរាគមន៍លេខ៨ អាកុល១០កាន និងម៉ាស់ ៥០០០ម៉ាស់ ។ -កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន១០កាន ម៉ាស់៥០០០ម៉ាស់ ។
-បញ្ជាការដ្ឋានអង្គរក្សប្រចាំការព្រះវិហារចំនួន៣កាន និងម៉ាស់២០០០ម៉ាស់ ។ -វរៈនគរបាលការពារព្រំដែន ៧៩៣ អាកុលចំនួន៣កាន និងម៉ាស់២០០០ម៉ាស់ ។
សរុបទាំងអស់អាកុលចំនួន៦០កាន និងម៉ាស់ចំនួន៣ម៉ឺន ម៉ាស់។
លោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរចំពោះកងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយកន្លង មកតែងផ្តល់នូវគ្រឿងឧបភោគ បរិភោគថវិកាជារៀងរហូតមក ដើម្បីផ្ដលើការលើកទឹកចិត្តដល់ កងទ័ពឲ្យកាន់តែមានភាពអង់អាចក្លាហានឡើង ៕
សំរិត