លោក គង់ សោភ័ណ្ឌ សូមអោយចូលរួមដោយស្ម័គ្រចិត្ត បរិច្ចាកថវិកាឧបត្ថម្ភ ដល់ការចំណាយទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីរួមចំណែកជាមួយសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកណ្តាល៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ អំពាវនាវដល់ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមដោយស្ម័គ្រចិត្ត បរិច្ចាកថវិកាឧបត្ថម្ភ ដល់ការចំណាយទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីរួមចំណែកជាមួយសម្តេចតេជោរ ប្រមុខរាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត អំពាវនាវបែបនេះក្នុងឱកាសលោក អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ កងកំលាំងទាំងបី និងមន្ទីរអង្គភាពនានាជុំវិញខេត្ត។

លោកបន្តថា ដើម្បីរួមចំណែកជាមួយសម្តេចតេជោរ ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រឆាំងជំងឺកូវីដ-១៩ ការពារបាននូវសុខុមាលភាពសាធារណៈ ធានានូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ហើយក្នុងនាមឯកឧត្តមផ្ទាល់ ព្រមទាំងអភិបាលក្រុង-ស្រុកទាំង១១ បានស្ម័គ្រចិត្តចូលរួមបរិច្ចាកថវិកាឧបត្ថម្ភ ដល់ការចំណាយទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នូវចំនួនទឹកប្រាក់សរុប ១៦០.០០០ដុល្លារ។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត បានស្នើដល់អភិបាលក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ តាមដានជាប្រចាំ ចំពោះប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅទៀត អាជ្ញាធរក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សូមចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print