មុននេះបន្តិច៖ ចោរឆក់ញីឈ្មោលត្រូវបានសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបានភ្លាមៗក្រោយពីធ្វើសកម្មភាពរួច

ចែករំលែក៖

ភ្នំពេញ៖ សកម្មភាពឆក់បង្កឡើងដោយជនសង្ស័យ២នាក់ ដែលមានប្រុសជាអ្នកបើក ហើយស្រីជាអ្នកឆក់ពីអ្នកដំណើរតាមផ្លូវសាធារណៈ ម្តុំរង្វង់មូលចោមចៅ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទាំងពីរនាក់ នាំយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាំចោរឆក់ញី ឈ្មោល បានធ្វើសកម្មភាពឆក់ទ្រព្យមសម្បត្តិអ្នកធ្វើដំណើរនៅចំណុចរង្វង់មូលចោមចៅ បង្កឲ្យមានការភ្ញាក់ផ្អើលស្រែកឆោឡោ ដេញប្រផាប់ចាប់ប្រផីងពីប្រជាពលរដ្ឋ ហើយសមត្ថកិច្ច នគរបាលប៉ុស្តិ៍ចោមចៅ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអន្តរាគមន៍ប្រដេញជនសង្ស័យរហូតមកដល់ចំណុចលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទើបចាប់ខ្លួនបាន ជាមួយនឹងការស្វាគមន៍ដោយប្រជាពលរដ្ឋ ជនសង្ស័យក៏ទ្រមខ្លួន រួចហើយសមត្ថកិច្ច​នគរបាលសង្កាត់ស្ទឹងមានជ័យបានប្រគល់​ក្រុមជនសង្ស័យជាមួយនឹងវត្ថុតាងម៉ូតូចាប់យកឲ្យខាងនគរបាលខណ្ឌពោធិ៍សែនជ័យសាកសួរ និងបន្តតាមនីតិវិធី ៕

AvTenTuALW0vH69jwh0mYFfqnbnTavEeOychikQ6iEbp

Aj_cyaGxgQkj9GxciKWOeecwz1fcTbksp5SxHfsQsbIp

Aj544yOstcjiWccM6rCkzqX9whAksZfzGrP70a0ZZ_VR

Amj1TWZmISqJMKNxXVDRPCnUsJCcSnJIvBNO0bqETxlI

AmKstg_GWdMjzSeHBEuhB93GstwpeKv-c7Ev9r6KsukW

AqzyD263OhXZ7mmHH3r9GMMkul8LoJZbLGpa4kzqL368

ApnxsHfZ-xlUvfmgP5lO1j6Ae8wjgoeVHOssmxxlRoAl

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print