អាមេរិកផ្តល់សងទីតាំងយោធា១២កន្លែងឲ្យកូរ៉េខាងត្បូងគ្រប់គ្រងវិញ

ចែករំលែក៖

អាមេរិកបានប្រគល់សងទីតាំងយោធា១២កន្លែងឲ្យកូរ៉េខាងត្បូងគ្រប់គ្រងវិញ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល កូរ៉េខាងត្បូងនិងអាមេរិក មានវិវាទ ពាក់ព័ន្ធការចំណាយសម្រាប់ទាហានអាមេរិក២៨៥០០នាក់ឈរជើងនៅកូរ៉េខាងត្បូង។

នៅថ្ងៃទី១១ខែធ្នូ អាមេរិកបានយល់ព្រមសងទីតាំងយោធាចំនួន១២កន្លែងឲ្យកូរ៉េខាងត្បូងវិញ។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសថា ពិធីក្រគល់សងទីតាំងយោធានឹងប្រកាសជាសាធារណៈនៅក្នុងកិច្ចប្រជុំគណៈកម្មការរួម (SOFA) ។ ក្នុងចំណោមទីតាំងយោធាមាន ៦ទីតាំងនៅទីក្រុងសេអ៊ូល។

ភាគីទាំងពីរនឹងឯកភាពគ្នា ថានឹងបន្តពិភាក្សាគ្នា ស្តីពីការសម្អាត ធ្វើឲ្យបរិយាកាសនៅទីតាំងយោធា ល្អប្រសើរឡើងវិញ។ សកម្មភាពខាងលើ កើតឡើងក្រោយអាមេរិក និងកូរ៉េខាងត្បូង មិនចុះសម្រុងនិងគ្នាស្តីពី ប្រាក់ចំណាយចិញ្ចឹមទាហានអាមេរិក។
កន្លងមករដ្ឋាភិបាលរបស់លោកត្រាំបានទាមទារឲ្យកូរ៉េខាងត្បូង ចំណាយប្រាក់៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ប្រាក់ទាំងនោះគឺច្រើនជាង ៥ដងនៃការចំណាយរបស់កូរ៉េខាងត្បូងទៅលើទាហានអាមេរិក។ កាលពីឆ្នាំ ២០១៩ កូរ៉េខាងត្បូង យល់ព្រមចំណាយប្រាក់ ដល់ទៅ ៩២៣លានដុល្លារ ចិញ្ចឹមទាហានអាមេរិក៕

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print