ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បាននឹងកំពុងការរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្របសម្រួលដល់ធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅទីស្តីការក្រសួងមហាផ្ទៃ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល។ បន្ទាប់ពីមានការរៀបចំសំអាតអនាម័យ និងសម្ភារៈ ការពារ កាលពីរសៀលម្សិលមិញរួចរាល់នោះ។ សូមជម្រាបថា គិតត្រឹមម៉ោង៧ៈ០០នាទីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៥៧នាក់ ក្នុងនោះអ្នកជំងឺ៣០៧នាក់ព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៥០នាក់។ ហើយនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះជាដំណឹងល្អបំផុតរបស់កម្ពុជា ដែល ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ៕
ដោយ៖ សិលា