ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន ក្នុងបន្ទប់ស្នាក់នៅ ក្នុងការដ្ឋានសំណង់មួយកន្លែង នៅភូមិគគី ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ សាកសពឈ្មោះ LI GUO QING ភេទ ប្រុស កើតថ្ងៃទី១០. ០៣. ១៩៩២ សញ្ជាតិ ចិន មានមុខរបរ បុគ្គលិកក្រុមហ៊ុនសំណង់ ARCDE TRIOMPHE ។ បើតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ក្រោយត្រួតពិនិត្យធ្វើកោសល្យវិច័យលើសាកសព ពីលោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ និងនគរបាលបច្ចេកទេសវិទ្យាសាស្រ្តបានអោយបញ្ជាក់ថា សាកសពពិតជាស្លាប់ដោយធ្វើអត្តឃាតចង.ក ប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចបានដោះស្រាយការងារតាមនីតិវិធី៕ឆ្លាម សមុទ្រ