Update៖ អគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់ចំនួន២ខ្នង ក្នុងខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នងដែលស្ថិតតាមបណ្ដោយផ្លូវលំ ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍កាលពីវេលាម៉ោង១២ នឹង០០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២០​ ។
​សមត្ថកិច្ចបានឲ្យដឹងថាក្នុងករណីគ្រោះអគ្គីភ័យនេះបណ្ដាលឲ្យឆេះផ្ទះអស់ចំនួន២ខ្នងដោយម្ចាស់ផ្ទះទាំងពីរមានឈ្មោះ ៖
ទី១៖ ឈ្មោះរូន យ៉ា ភេទប្រុស អាយុ ៧៤ឆ្នាំ (ជនជាតិខ្មែរឥស្លាម) មុខរបរនៅផ្ទះ។
ទី២៖ ឈ្មោះរូន ម៉ាត់ ភេទប្រុស អាយុ ៥៥ឆ្នាំ (ជនជាតិខ្មែរឥស្លាម) មុខរបបរជាងដំដែក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះកើតហេតុនៅជាន់ខាងលើ ដោយផ្ទះនោះមិនមានម្ចាស់នៅទេ ហើយប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចក្នុងមូលដ្ឋានដើម្បីចុះជួយអន្តរាគមន៍ ក្រោយមកទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍ ភ្លាមៗនោះសមត្ថកិច្ចជំនាញបង្ការ នឹងពន្លត់អគ្គីភ័យបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន៧ឡានស្មើនឹង២៨ ម៉ែត្រគូប នឹងរថយន្តជំនួយរបស់សាលាខណ្ឌឫស្សីកែវចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៤ ម៉ែត្រគូប ហើយអគ្គិភ័យត្រូវបានពន្លត់ចប់នៅវេលាម៉ោង១២និង ៣០នាទីថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានឲ្យដឹងថាសម្ភារខូចខាតរួមមានផ្ទះសង់ពីថ្មក្រោមឈើលើប្រក់ក្បឿងទំហំ ៦ម៉ែត្រ ×១៤ម៉ែត្រឆេះអស់ចំនួន២ខ្នងនិងមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរនោះឡើយ ក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ៕ ដោយ៖ និន សុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print