ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានករណីវិជ្ជមានវីរុសកូវីដ -១៩ ថ្មីចំនួន ០២នាក់ និងមិនមានអ្នកជាសះស្បើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពនៅកម្ពុជា មានដូចខាងក្រោមនេះ ៖ ១. ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖ជំងឺកូវីដ-១៩
-ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៧នាក់ (ស្មើនឹង ៨៥ នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៦៣នាក់ និងបុរស ២៤៤នាក់។ ,៥២% ធៀប
– អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៥៩នាក់ (ស្រ្តី ៨៤នាក់ និងបុរស ២៧៥នាក់ ) ។
– អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ៣៨នាក់ (ស្រី ១៣នាក់) ។ និងបុរស ២១នាក់
– អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ១១នាក់ (ស្រី ០៥នាក់ និង – អ្នកសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិនចំនួន ៧នាក់ (ស្រ្តី ០៣នាក់ បុរស ០៦នាក់ ) ។ និងបុរស ០៤នាក់) ។
២. មានករណីវិជ្ជមានវីរុសកូវីដ-១៩៖ ចំនួន ០២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមានពាក់ព័ន្ធ ទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា)។ ក្នុងនោះរួមមាន,
១- បុរសជនជាតិហ្សកដានី អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នក ដំណើរមកពីប្រទេសហ្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈនៃក្រសួង សុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៧៧នាក់ ដែលនៅ ក្នុងចំនួននេះ មានបុរសខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៧៦នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ៣១នាក់ និងសណ្ឋាគារមួយទៀត ចំនួន ៤៥នាក់។
២- បុរសជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកបានធ្វើ ដំណើរមកពីប្រទេសម៉ាលី បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេងនិងហង់សិន។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៦៣នាក់ ដែលនៅ ក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៦២នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ចំនួន ៣១នាក់ សណ្ឋាគារមួយ ទៀត ចំនួន ០១នាក់ និងសណ្ឋាគារផ្សេងមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ៣០នាក់ ។
៣. មិនមានអ្នកជាសះស្បើយ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០
៤. លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង ” ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។
ការធ្វើតេស្តវត្ថុសំណាកលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សរុបមានចំនួន ៨,៨១៤សំណាក ដោយបូកនឹង វត្ថុសំណាកនៅសល់ចំនួន ៦៨សំណាក ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកសរុបមានចំនួន ៨,៨៨២សំណាក ដែល នៅក្នុងចំនួននេះ មានចំនួន ៣,០០២សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ គឺមានលទ្ធផល អវិជ្ជមានវីរុសក្ខវីដ-១៩ ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ៥,៨៨០សំណាកទៀត ដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤០នាក់ (ស្រី ១៩នាក់ និងប្រុស ២១នាក់)។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និង ក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ច បានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណ៏កូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់មក
កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព
តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញ យកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៨៣៤ , ០១២ ៨៨៨ ៩៨១ និង ០១២ ៨៣៦ ៨៦៨៕
ដោយ, សុខ ខេមរា