ឆេះរថយន្ដ ២គ្រឿង ទាំងកណ្ដាលយប់ នៅកំពង់ស្ពឺ ដោយសារឆ្លងចរន្ដប្រព័ន្ធបញ្ជា

ចែករំលែក៖

     ខេត្តកំពង់ស្ពឺ ៖ រថយន្ដ ២គ្រឿង ត្រូវបានភ្លើងឆេះ ទាំងស្រុង នៅកន្លែងផ្សេងគ្នា ទាំងកណ្ដាលយប់ ឈានចូលយប់ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។

ករណីទី១ កើតឡើងកាលពីម៉ោង ១យប់ នៅត្រង់ចំណុចលើផ្លូវជា តិលេខ៤ គីឡូម៉ែត្រលេខ ៤៤ ស្ថិតភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រថយន្តដែលត្រូវភ្លើងឆេះ ម៉ាកនីសាន់ ស្លាកលេខ ភ្នំពេញ 2AV–8554 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ។ ម្ចាស់រថយន្ត ឈ្មោះ គីម សុធាន រស់នៅ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ គោលបំណង ទៅដឹកបន្លែទៅផ្សារដើមគរ រាជធានីភ្នំពេញ មកលក់នៅផ្សារកំពង់ស្ពឺ។

ករណីទី២ កើតឡើងកាលពីម៉ោងជាង១២រំលងអាធ្រាត្រ លើផ្លូវជាតិលេខ ៤៤ ចន្លោះគីទ្បូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ម្ចាស់រថយន្ដមានឈ្មោះ ហែម ប៊ុនណា ភេទប្រុស រស់នៅភូមិ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ រថយន្តដែលត្រូវភ្លើងឆេះ ម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2F-2205 មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងអាគុយ ។

ប្រតិបត្ដិការ នេះកម្លាំងនគរបាលអគ្គិភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ៖ ១-រថយន្ដ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ចំ នួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ។ ២-រថយន្ដរបស់ ស្នងការដ្ឋាន នគរបាល ខេត្ត ចំនួន ១គ្រឿង ប្រើប្រាស់ ទឹក អស់ ចំនួន ១ឡាន។

សមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងផងដែរថា នៅក្នុងហេតុការណ៍ឆេះរថយន្ដ ២គ្រឿងនេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕ដោយ៖ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print