​សម្តេច ហេង សំរិន ប្រាប់ថាការធ្វើតេស្តលើកទី៣ អវិជ្ជមានទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ៖ ខ្ញុំសូមជម្រាបជនរួមជាតិថា ខ្ញុំនិងសមាជិកក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភា ដែលបានពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី១២ធ្នូ ជាលទ្ធផល «អវិជ្ជមានទាំងអស់»

ទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហាក់ត្រូវបានយើងគ្រប់គ្រងទាំងស្រុងហើយក្តី ប៉ុន្តែសូមជនរួមជាតិកុំប្រហែសជាមួយនឹងជំងឺកូវីដ១៩ឱ្យសោះ។ ជំងឺនេះ នៅបន្តគំរាមកំហែងប្រទេសយើងនិងសកលលោកជានិច្ច។ យើងអាចភ្លេចជំងឺកូវីដ១៩ តែកូវីដ១៩ មិនដែលភ្លេចយើងនោះឡើយ។

ខ្ញុំ សូមអំពាវនាវដល់ជនរួមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។ បើមិនមានការចាំបាច់ ពុំគួរចេញក្រៅផ្ទះនោះឡើយ។

ភារកិច្ចសំខាន់របស់យើងក្នុងការជួយសង្គមជាតិ ក្រុមគ្រួសារនាពេលនេះ គឺការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺមកលើខ្លួន គ្រួសារ និងសហគមន៍យើង។

...

ខ្ញុំ សូមជូនពរជនរួមជាតិ រីករាយនាឱកាសឈប់សម្រាកចុងសប្តាហ៍នេះ និងទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឱ្យជំងឺកូវីដ-១៩ សាហាវនេះ ជៀសចេញចាកឆ្ងាយពីសកលលោក ក្នុងពេលឆាប់ៗនេះ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print