ក្រុងប៉ោយប៉ែត៖ នៅមុននេះបន្តិច នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មិនដឹងជាមានមូលហេតុអ្វី បែរជាគេភ្ញាក់ផ្អើល ខណៈឃើញបុរសម្នាក់ បានឡើងលើអាគារ ដោយគ្មានអាវស្លៀកតែខោជើងវែង យកកន្រ្តៃចាក់ខ្លួនឯង បណ្ដាលឱ្យមានឈាមហូរ។
ព័ត៌មានបឋម គេសង្ស័យថាបុរសខាងលើនេះ អាចបែកថ្នាំ ឬចាញ់ល្បែងកាស៊ីណូ ។ ប៉ុន្តែគេពុំបានបញ្ជាក់អំពីអត្តសញ្ញាណ នៃបុរសរូបនេះនៅឡើយទេ។ ហេតុការណ៍ខាងលើនេះនេះបានកើតឡើងក្នុង នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នសមត្ថកិច្ច និងអាជ្ញាធរ កំពុងចុះអន្តរាគមន៍ ដើម្បីសង្គ្រោះបុរសខាងលើ ឈាននឹងយកមកធ្វើការសាកសួរតាមនីតិវិធី។
ចំពោះព័ត៌មានលំអិត អង្គភាព នគរដ្រេហ្គន នឹងធ្វើការផ្សព្វផ្សាយបន្តនៅពេលក្រោយ៕
ដោយ៖ សិលា
...