ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅជិតអាងទឹក ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុខណះម្ចាស់ផ្ទះបាននៅខាងក្រោមទាំងអស់គ្នាស្រាប់តែឃេីញមានអណ្តាតភ្លេីងឆេះចេញពីផ្នែកខាងលេីទេីបផ្អេីលឆោឡោឡេីងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ដោយសារស្ថានភាពកាន់តែខ្លាំងទេីបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបានបញ្ជាក់ថាម្ចាស់ផ្ទះឈ្មោះ សែម លៀប ភេទ ស្រី អាយុ៣៣ឆ្នាំ មុខរបរ នៅផ្ទះ. ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំផ្ទះ 5×6ម៉ែត្រ ប្រភេទ ផ្ទះ ថ្មក្រោម ឈើលើ។ដោយឡែកមូលហេតុ នៃកាឆាបឆេះនោះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
បច្ចុប្បន្នអគ្គិភ័យខាងលើបានរលត់ទាំងស្រុងដោយប្រើប្រាស់ឡានទឹកចំនួន៤គ្រឿង។
រថយន្ត សួនកាណាឌីយ៉ា ១គ្រឿង. រថយន្ត ស្នងការនគរបាល រាជធានីភ្នំពេញ ០៣គ្រឿង
សំភារៈខូចខាត ផ្ទះឆេះទាំងស្រុង សំភារៈ ប្រើប្រាស់ ក្នុងផ្ទះ ទាំងអស់៕ដោយ៖ សុខាសែនជ័