អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងអាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងកម្លាំងប្រដាប់អាវុធ បានប្រគល់ផ្ទះបានសាងសង់រួចចំនួន ០៨ខ្នងបន្ថែម ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នាពេលកន្លង។

ក្នុងនោះនៅ ឃុំបត់ត្រង់ចំនួន០៣ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី និងនៅក្នុងក្រុងសិរីសោភ័ណ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ០១ខ្នង, ភូមិបាណយ សង្កាត់ទឹកថ្លា ០១ខ្នងទៀត។

ជាមួយគ្នានោះក៏បាននាំយកអំណោយថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ក្នុងដល់គ្រួសារដែលទទួលបានការសាងសង់ផ្ទះទាំងអស់ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១)៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print