គាំងម៉ាស៊ីនមេរបស់បណ្តាញ Google, Gmail និង YouTube ប៉ះពាល់យ៉ាងខ្លាំង​​

ចែករំលែក៖

ស្ថានភាពផ្អាកដំណើរការដោយសារតែគាំងម៉ាស៊ីមេ​របស់ក្រុមហ៊ុន Google, Gmail និង YouTube ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់សេវាកម្ម​នៅលើពិភពលោក​ នាព្រឹកថ្ងៃទី​១៤ខែធ្នូ​​ ដោយសារតែ គាំងម៉ាស៊ីនមេ។

គាំងបណ្តាញ Google ធ្វើឲ្យមនុស្សរាប់លាននាក់ដែលប្រើប្រាស់សេវាកម្ម​របស់ក្រុមហ៊ុន Google ត្រូវជាប់គាំង​។ ជាមួយគ្នានេះ​បណ្តាញផ្ញើសារអេឡិចត្រូនិក Gmail YouTube ឬ Google Documents (ឯកសាររក្សាទុកក្នុងគណនីGoogle)​មិនអាចចូលទៅមើលបានឡើយ​ ក្នុងរយៈពេលជាច្រើនម៉ោង​នៅព្រឹកថ្ងៃចន្ទនេះ។

ក្នុងរបាយការណ៍​ដែលបានប្រកាសលើបណ្តាញ​DownDetector ការគាំងម៉ាស៊ីនមេ​របស់ក្រុមហ៊ុនយក្សរបស់អាមេរិកនេះត្រូវបានគេដឹងទូទាំងពិភពអាមេរិក​ ធ្វើឲ្យបណ្តាញជាប់គាំងទាំងស្រុង រយៈពេល​១២ម៉ោងនៅបារាំង ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Mountain View មិនទាន់មានប្រតិកម្មចំពោះការគាំងដែលគួរឲ្យបារម្ភនោះឡើយ។ ការជាប់គាំងធ្វើឲ្យក្រុមហ៊ុនជាច្រើន​​ និងបុគ្គលផ្អាកប្រើប្រាស់បច្ចេកទេស។​
ប៉ុន្មានថ្ងៃមុន បណ្តាញផ្ញើសាររបស់​ ហ្វេសប៊ុកក៏បានជាប់គាំងផងដែរ ដោយមិនអាចផ្ញើសារចេញឬទទួលសារតាម Messenger បានឡើយ ក្នុងរយៈពេល​ពេញមួយថ្ងៃ៕ ដោយ៖ធីរីណា

...

រូបថត៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print