ដំណឹងល្អថ្ងៃនេះ! អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ និងអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆកា» សរុបចំនួន៣នាក់ បានជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ គឺលោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន៣នាក់ ត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ខ្លួនយ៉ាងដូច្នេះថា ករណីជាសះស្បើយចំនួន៣នាក់ ដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រួមមាន៖

ទី១-បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ដោយទទួលបានលទ្ធផលអវិជ្ជមានចំនួន៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទី២- ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសាររបស់អ្នកបើកបរឲ្យលោកអគ្គនាយកពន្ធនាគារ។

ទី៣-បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលជាអ្នកប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា, សរុបអ្នកជំងឺកូវីដ១៩ ដែលរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្រី១៩នាក់ និងប្រុស២២នាក់) ដែលក្នុងនោះមាន៣នាក់ ព្យាបាលជាសះស្បើយ និងសល់៣៨នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print