ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន ០៣នាក់ ខណ:ជាសះស្បើយ៣នាក់ដែរ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន ០៣នាក់ ខណ:ជាសះស្បើយ៣នាក់ដែរ
១. ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា មិនមានពាក់ព័ន្ធ ទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

– ស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាព សាធារណៈនៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យ

សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។ សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១០នាក់ដែល នៅក្នុងចំនួននេះ មានស្ត្រីខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១០៤នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩នោះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ៤៤នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ៥៩នាក់ និងស្ថានទូតអាមេរិក ចំនួន ០១នាក់។

-ស្ត្រីជនជាតិជប៉ុនអាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នក ដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៦៥នាក់ ដែលនៅក្នុងចំនួននេះ មានស្ត្រីខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៦៤នាក់ ដែលមានលទ្ធផល តេស្ត អវិជ្ជមានវីរុសកូវីដ -១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុង រាជធានីភ្នំពេញ ចំនួន ៣៧នាក់ និងសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ២៧នាក់។

-. ករណ៍វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ជាអ្នកពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា – កុមារជនជាតិខ្មែរ អាយុ ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី
២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លទ្ធផល ធ្វើតេស្តវត្ថុសំណាកលើកទី ៣ របស់កុមារារូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ៕

ដោយ៖ សិលា

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print