ក្រោយពេល តំណាងម្ចាស់ឆ្នោត អាមេរិក បញ្ជាក់ពីការទទួលបានជ័យជម្នះ លោកបៃឌិន បានបញ្ជាក់ថា« ជាថ្មីម្តងទៀត អំណាចនៃច្បាប់ រដ្ឋធម្មនុញ្ញ និងចក្ខុវិស័យរបស់ពលរដ្ឋ ជាអ្នកឈ្នះ។ ប្រជាធិបតេយ្យរឹងមាំ ខ្លាំងក្លា។
លោកបៃឌិន បានលើកឡើងទាំងពីក្តីរីករាយថា លោកស្រីKamala Harris ទទួលបានសន្លឹកឆ្នោតគាំទ្រខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្តអាមេរិក។ លោកបៃឌិនបានប្រកាសថា«លោកស្រី Kamala Harris និងខ្ញុំទទួលបានការគាំទ្រ ដល់ទៅ៣០៦កៅអីដំណាង ច្រើនជាង ចំនួនកំណត់ដែលមានតែ២៧០ប៉ុណ្ណោះ »។
លោកបៃឌិនបន្តទៀតថា « ក្រុមការងាររបស់លោកត្រាំបានបង្កឧបស័គ្គជាច្រើន ទាមទាររាប់សន្លឹកឆ្នោតឡើងវិញជាច្រើនលើក ដោលទ្ធផលនៅតែដដែល»។ ជាមួយគ្នានេះប្រធានាធិបតីជាប់ឆ្នោតថ្មីបានអំពាវនាវដល់លោកត្រាំ គោរពលទ្ធផលបោះឆ្នោត ដោយការយកឈ្នះរបស់លោកច្រើនជាងលោកត្រាំកាលពីឆ្នាំ២០១៦ទៅទៀត។
លោកបៃឌិនបន្តទៀតថា«ដល់ពេលដែលយើងត្រូវតែសាមគ្គីគ្នា ផ្សះផ្សាបញ្ចប់រាល់បញ្ហាប្រឈមមុខនយោបាយផ្ទៃក្នុង»។
លោកបៃឌិន បន្តទៀតថា «តុលាការកំពូលក៏បានផ្តល់សញ្ញាច្បាស់លាស់ដល់ប្រធានាធិបតីដូណាល់ត្រាំ ថានិងមិនចូលរួមនៅក្នុងសកម្មភាព មិនធ្លាប់មានចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើងឡើយ»។
ចុងបញ្ចប់នៃសុន្ទរកថា លោកបៃឌិនបានអរគុណដល់ពលរដ្ឋអាមេរិក ហើយបួងសួងដល់ព្រះជាម្ចាស់ជួយការពារយើងទាំងអស់គ្នា ដើម្បីការពារប្រជាធិបតេយ្យ របស់អាមេរិក៕
ដោយ៖ធីរីណា
រូបថត៖ABC News