ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា បើដល់ខែមីនា ស្ថានភាពវិបត្តិកូវីដ-១៩ មិនទាន់ស្រាកស្រានទេ រាជរដ្ឋាភិបាលនឹងបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះបន្តទៀត។ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកា ២០០លានដុល្លារ សម្រាប់ការឧបត្ថម្ភនេះ។
សម្តេចតេជោ បញ្ជាក់ថា កុំមើលស្រាលរាជរដ្ឋាភិបាលរបស់សម្តេច ហើយកុំច្រឡំថាដួលរលំឱ្យសោះ មកដល់ពេលនេះ រាជរដ្ឋាភិបាលអាចប្រមូលចំណូលសរុបប្រមាណ ៤៥០០លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ចំពោះការមិនអាចទាន់បញ្ចប់ព្រឹត្តិការណ៍សហគមន៍ និងបានផ្តល់យោបល់ចង់ឱ្យសិស្សបាក់ឌុបឆ្នាំនេះជាប់ទាំងអស់។
សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យរដ្ឋមន្ត្រីអប់រំអនុញ្ញាតឱ្យសិស្សត្រូវប្រលងបាក់ឌុបឆ្នាំនេះជាប់ទាំងអស់។
សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ការថ្លែងសន្ទរកថា នៅវេលាម៉ោង១២ៈ៤៨នាទីថ្ងៃត្រង់ទី១៥ ខែធ្នូ ឆ្នាំ២០២០៕
ដោយ៖ សិលា