មុខវិជ្ជាបច្ចេកទេសបាញ់គ្រាប់ពិត ត្រូវបានបន្តហ្វឹកហ្វឺននៅតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះពិនិត្យទីលានបាញ់គ្រប់ពិត និងពិនិត្យមើលសកម្មភាពហ្វឹកហាត់របស់សិក្ខាកាម តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ  ក្នុងវគ្គហ្វឹកហ្វឺនពង្រឹងយោធា មុខវិជ្ជាបច្ចេកទេស បាញ់គ្រាប់ពិត ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះផងដែរ លោក មេបញ្ជាការរង នាយសេនាធិការ បានណែនាំ នឹងផ្តាំផ្ញើដល់សិក្ខាកាម យកចិត្ដទុកដាក់សិក្សារៀនសូត្រ គោរពវិន័យ គោរពយោធាចារ្យ និងរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងមិត្តរួមអាវុធ។

គួរបញ្ជាក់ផងដែរថា វគ្គហ្វឹកហ្វឺនពង្រឹងយោធា មុខវិជ្ជាបច្ចេកទេស បាញ់គ្រាប់ពិតនេះ មានសិក្ខាកាមចូលរួមហ្វឹកហាត់ចំនួន ១០០នាក់ ដែលបានធ្វើការហ្វឹកហ្វឺននេះមានរយៈពេល ៩០ថ្ងៃ៕

           

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print