ការធ្វើតេស្តចុងក្រោយលើកីឡាករនិងបុគ្គលិកក្នុងក្របខ័ណ្ឌ Premier League រកឃើញវិជ្ជមាន៦នាក់

ចែករំលែក៖

ក្របខ័ណ្ឌ Premier League បានអះអាងកាលពីថ្ងៃអង្គារថា មនុស្សចំនួន៦នាក់បានធ្វើតេស្តលទ្ធផលវិជ្ជមាននៅក្នុងការធ្វើតេស្តចុងក្រោយរបស់ខ្លួនដែលត្រូវបានធ្វើឡើងលើកីឡាករ និងបុគ្គលិកកាលពីសប្តាហ៍មុន។

លីគបានចេញសេចក្តីថ្លែងការណ៍ដែលដកស្រង់ពីសារព័ត៌មាន CNA កាលពីម្សិលមិញថា បុគ្គលដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នឹងត្រូវនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្តថា “ក្របខ័ណ្ឌ Premier League នៅថ្ងៃនេះអាចបញ្ជាក់បានថារវាងថ្ងៃចន្ទទី៧ ខែធ្នូដល់ថ្ងៃអង្គារទី១៥ ខែធ្នូកីឡាករ និងបុគ្គលិកក្លិបចំនួន១.៥៤៩នាក់ត្រូវបានធ្វើតេស្តសាកល្បងរកជំងឺកូវីដ-១៩ ។ ក្នុងចំណោមនោះមានការធ្វើតេស្តវិជ្ជមានថ្មីចំនួនរូប ។

មនុស្សសរុបចំនួន១០៦នាក់ហើយបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ក្នុងការធ្វើតេស្តទាំង១៥លើកសម្រាប់រដូវកាលនេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថាមានការឆ្លង COVID-19 ច្រើនជាង,លាននាក់ និងជាង៦៤.០០០នាក់បានស្លាប់នៅក្នុងប្រទេសអង់គ្លេស ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print