ខ្សែប្រយុទ្ធ Haaland អះអាងថាសប្បាយចិត្តនៅ Dortmund ទោះបីទទួលបានពានរង្វាន់ Golden Boy ក៏ដោយ

ចែករំលែក៖

កីឡាករ Erling Haaland បានអះអាងថា រូបគេពិតជារីករាយដែលបានមកលេងនៅ Borussia Dortmund ខណៈការរំពឹងទុកនៅតែបន្តកសាងកេរ្តិ៍ឈ្មោះនៅក្លិបអាល្លឺម៉ង់មួយនេះ បើទោះបីរូបគេទទួលបានពានរង្វាន់កីឡាករឆ្នើមវ័យក្មេងជាងគេ Golden Boy និងលេចឮព័ត៌មានក្លិបមួយចំនួនចង់បានរូបគេក៏ដោយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃទី១៥ ធ្នូ ម្សិលមិញ។

ជាមួយគ្នានោះ Juventus ជាក្លិបចុងក្រោយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យក្មេងរូបនេះដោយមានសេចក្តីរាយការណ៍មកពីសារព័ត៌មានអុីតាលី។ ឆ្លើយតបនឹងពាក្យចចាមអារ៉ាមទាំងនោះ Erling Haaland បាននិយាយថា នោះគឺជាអ្វីដែលពួកគេកំពុងនិយាយ ប៉ុន្តែខ្ញុំមិនដែលនិយាយពីវាទេ។ ខ្ញុំបាននៅ BorussiaDortmund រយៈពេលមួយឆ្នាំ ខ្ញុំសប្បាយរីករាយពេលនៅទីនេះ

មានការជជែកជាច្រើនអំពីការផ្ទេរដ៏ធំមួយសម្រាប់កីឡាករជនជាតិន័រវេសរូបនេះមិនតិចទេ ដោយសារតែគាត់ត្រូវបានតំណាងដោយភ្នាក់ងារ Super Mino Raiola  ប៉ុន្តែ Erling Haaland បាននិយាយថា “គាត់បានជួយខ្ញុំច្រើនណាស់។ គាត់ជាភ្នាក់ងារល្អបំផុតនៅលើពិភពលោក ខ្ញុំចង់បន្តទៅមុខទៀតក្នុងអាជីពរបស់ខ្ញុំជាមួយគាត់

Haaland បាននិយាយបន្ទាប់ពីទទួលបានពានរង្វាន់ Golden Boy ដែលត្រូវបានផ្តល់ឱ្យកីឡាករឆ្នើមអាយុក្រោម២១ឆ្នាំក្នុងឆ្នាំ២០២០ដោយស្ថាប័នTuttosport ដោយអះអាងថា “វាជាពានរង្វាន់ធំមួយ! ខ្ញុំពិតជាមានមោទនភាពចំពោះវា ហើយជាការជំរុញទឹកចិត្តឱ្យធ្វើបានកាន់តែប្រសើរនិងដេញតាមគោលដៅផ្សេងទៀតដែលខ្ញុំមាន

ទាក់ទងនឹងពានរង្វាន់មួយទៀតគឺពានរង្វាន់ The Best Player របស់ FIFA ដែលមានខ្សែប្រយុទ្ធ Robert Lewandowski ស្ថិតក្នុងចំណោមបញ្ជីសម្រាំងចុងក្រោយទាំង៣នាក់ដើម្បីឈ្នះ។

កីឡាករ Haaland បាននិយាយថា គាត់គឺជាកីឡាករឆ្នើមម្នាក់នៅលើពិភពលោក។ ខ្ញុំចង់ឈ្នះអ្វីដែលគាត់ឈ្នះ ហើយសំរេចគោលដៅស្រដៀងគាត់ដែរ” ៕ដោយ៖ភារៈ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print