តាមពិត ថន វីរ: បញ្ជាការដ្ឋានអង្គរក្សបណ្ដេញចេញពីអង្គភាព និងធ្លាប់ជាប់ពន្ធនាគារ ២លើក ទើបមានការរិះគន់ក្នុងតំណែងថ្មីជាទីប្រឹក្សាថ្នាក់ដឹកនាំជាន់ខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ​ និង​ជា​ មេបញ្ជាការ​បញ្ជាការ​ដ្ឋានអង្គរក្ស​ ពាក់ព័ន្ធ នឹង​ឈ្មោះ​ ថន​ វីរៈ​ ដែល​បានបំភ្លឺ​ថា​ គាត់​គ្មាន​ពេល​មកបំរេីការងារ​ទេីបដាក់ពាក្យសុំឈប់​ គឺនាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង​ បាន​មានប្រសាសន៍បញ្ជាក់​ថា​ ឈ្មោះ​ ថន​ វីរៈ​ មិនបានដាក់ពាក្យសុំឈប់ទេ​ គឺ​ បញ្ជាការដ្ឋាន​អង្គរក្ស​ បណ្ដេញ​ គាត់​ចេញ​ពី​អង្គភាព​តែ​ម្ដង​ ដោយសារ​តែ​ ឈ្មោះ​ ថន​ វីរៈ​ នេះ​ មិនគោរព​វិន័យ​កងទ័ព​ មិនគោរព​វិន័យ​អង្គភាព​ ដេីរបង្ករបញ្ហាច្រេីន​ជាមួយ​ប្រជាពលរដ្ឋ​ ហេីយ​ លោកធ្លាប់បានហៅមកអប់រំណែនាំ ជាច្រេីន​លេីក​ច្រើន​សារ​ តែ​ បុគ្គល​ ថន​ វីរៈ​ នេះ​ មិនស្ដាប់​ ទេីប​ លោកបណ្ដេញចេញពីអង្គភាព ។
មេធាវីតំណាងដោយអាណត្តិអោយ លោក ថន វរ: គឺលោកមេធាវី សៅ សម្បត្តិ បញ្ជាក់ថា កូនក្តីមិនដែលមានជាប់ពាក់ព័ន្ធបទល្មើស ឬបណ្តឹងតុលាការទេ ទីបំផុត ,!
បើយោងតាមតាមរយៈ​សាលដីកា​លេខ​ ៣២​ ង​ ចុះថ្ងៃទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៩​ បង្ហាញ​ថា​ ថន​ វីរៈ​ ធ្លាប់​ជាប់​ពន្ធនាគារ​លេីក​ទី១​ រយៈពេល​​១​ ឆ្នាំ​ ពី​បទ​ កាន់កាប់​អាវុធ​ដោយគ្មានការ​អនុញ្ញាត​ (​ អាវុធ​របស់​ ថន​ វីរៈ​ ត្រូវ​បាន​ឃាតករយកទៅ​បាញ់​សម្លាប់​ មន្ត្រី​បរិស្ថាន​នៅឧទ្យានជាតិ​ព្រះសីហនុ​រាម​ )​ និង​ តាមរយៈ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​លេខ​ ១០៩​ តពដ/១៥​ ចុះថ្ងៃទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០១៥​ បង្ហាញ​ថា​ ថន​ វីរៈ​ ពិតជាធ្លាប់​ជាប់​ពន្ធនាគារ​លេីកទី​ ២​ពីបទ​ ឈូសឆាយ​ដី​ព្រៃដោយគ្មានការ​អនុញ្ញាត​ ក្នុង​ដែន​ ឧទ្ឧទ្យានជាតិព្រះសីហនុរាម។
ជុំវិញបញ្ហាទាំងអស់នេះ ក្រុមការងាររបស់ខុទ្ទរកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាចធ្វើការសន្និដ្ឋានបាន ចំពោះបុគ្គល ថន វីរ: ត្រូវបានតួនាទីថ្មីជាទីប្រឹក្សាសម្ដេចក្រឡាហោមនេះ តើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេ ។
សូម្បីតែខាងបញ្ជាការដ្ឋានអង្គរក្ស ក៏បានបញ្ជាក់យ៉ាងច្បាស់ក្រឡែត ជូនទៅកាន់អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថាឈ្មោះ ថន វីវ: តែងតែធ្វើអ្វីតាមអំពើចិត្ត មិនគោរពតាមការចាត់តាំងរបស់អង្គភាពល្មើសនឹងវិន័យកងទ័ព ជាច្រើនលើកច្រើនសារ អប់រំមិនស្តាប់ហើយ ថ្មីៗនេះ បានឆបោកប្រាក់ប្រជាជន ក្នុងរឿងទិញដី នៅខេត្តព្រះសីហនុ ដែលធ្វើឲ្យអង្គភាពមានការលំបាកលើការដោះស្រាយមិនចេះចប់ ។ ទើបអង្គភាពដកឈ្មោះពីក្របខណ្ឌកងទ័ព។
មកដល់ពេលនេះ ទើបបង្ហាញយ៉ាងពិតប្រាកដថា លោក ថន វីរៈ ធ្លាប់ជាប់ពន្ធនាគារដល់ទៅពីរដង , មានរឿងអាស្រូវច្រើននៅខេត្តព្រះសីហនុ ,អង្គភាពលុបឈ្មោះជួរកងទ័ព, ។ ដូច្នេះគ្រប់យ៉ាងដែលលោក ថន វីរៈ
លើកឡើងថា គាត់ត្រូវបានសុំឈប់ពីការងារ ដោយគ្មានពេលវេលាគ្រប់គ្រាន់ និងអ្វីដែលបញ្ជាការដ្ឋានអង្គរក្សដកឈ្មោះគាត់នោះ កើតចេញពីការមួលបង្កាច់មួយចំនួន មកលើរូបគាត់។ តើចំណុចទាំងអស់នេះ ថ្នាក់លើត្រូវអត់អោនឲ្យបានទេ ចំពោះបុគ្គលដែលគ្មានភាពទទួលខុសត្រូវ ហ៊ាននិយាយទាំងបំផ្លើសការពិត ប៉ះពាល់ដល់ថ្នាក់លើយ៉ាងនេះ, ?
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងបានទេ លោក ថនវីរៈ ដែលអង្គភាពបញ្ជាការដ្ឋានអង្គរក្ស លុបឈ្មោះចោលពីអង្គភាព ហើយទទួលតំណែងថ្មីជាទីប្រឹក្សាសម្ដេចក្រឡាហោមសខេង ខណ:គាត់ជាបុគ្គលពោរពេញដោយរឿងអាស្រូវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print