ភ្នំពេញ៖ បន្ទាប់ពីឈ្មោះ ថន វីរ: ត្រូវបានអង្គភាពបញ្ជាការដ្ឋានអង្គរក្ស របស់នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងបញ្ជាការដ្ឋានអង្គរក្ស បណ្ដេញចេញពីអង្គភាព ដោយសារតែ ឈ្មោះ ថន វីរៈ នេះ មិនគោរពវិន័យកងទ័ព មិនគោរពវិន័យអង្គភាព ដេីរបង្កបញ្ហាច្រេីនជាមួយប្រជាពលរដ្ឋ ហេីយ លោកធ្លាប់បានហៅមកអប់រំណែនាំ ជាច្រេីនលេីក ច្រើនសារ តែ បុគ្គល ថន វីរៈ នេះ មិនស្ដាប់ ក៏ដូចជាបង្កើតបញ្ហាមិនចេះចប់ជាមួយប្រជាពលរដ្ឋខេត្តព្រះសីហនុ ហើយចុងក្រោយលេចមុខ ក្លាយជាទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង ក៏បានគេទម្លាយនូវ រឿងអាស្រូវ បុគ្គលរូបនេះជាប់បណ្ដឹងតុលាការ ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចប្រឈម នឹងការដកតំណែងវិញ។
ឥឡូវនេះ បែរជាលេចចេញរឿងរ៉ាវថ្មីស្រឡាងទៀត គឺចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ន នូវផ្ទះវីឡាភ្លោះចំនួន ២ របស់លោក ថន វីរៈ នៅក្នុង បុរី គ្រីស្តាល់ ភូមិ ព្រែកសំរោង សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្ត កណ្ដាល និង អចលនវត្ថុស្ថិតនៅគីរីថ្មដារីសត ភូមិ ថ្មធំ ឃុំ រាម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ទំហំ ១០ ហិកតា ដោយហាមឃាត់មិនអោយឈ្មោះ ថន វីរៈ និង ប្រពន្ធ លក់ដូរ ជួល បញ្ចាំ ដាក់ហ៉ីប៉ូតែត ផ្ទេរកម្មសិទ្ធិ អំណោយទាន ឬ ធ្វេីប្រទានកម្ម ដេីម្បី រង់ចាំតុលាការសម្រេចដល់អង្គសេចក្ដី។
សូមជម្រាបថា បើយោងតាម ដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន របស់លោក ថោង ផល្លារង្សី ចៅក្រមសាលាដំបូងខេត្តកណ្តាល
លេខៈ ១៥៨ | ២០ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
១.យល់ឃើញថា ពាក្យសុំដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ របស់ឈ្មោះ ចាន់ ឡឹកសីហ៍ មានលក្ខណៈត្រឹមត្រូវតាមមាត្រា ៥៤៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
២.យល់ឃើញថា តាមសេចក្តីបញ្ជាក់ដំបូង ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ របស់ម្ចាស់បំណុលឈ្មោះ លឹម ភ័ណ្ឌ ដែលមានលោក ចាន់ ឡឹកសីហ៍ ជាមេធាវីតំណាងដោយអាណត្តិថាស្នើសុំឲ្យតុលាការចេញដីកាសម្រេចរឹបអូសជា បណ្តោះអាសន្ន ហាមឃាត់សហកូនបំណុលឈ្មោះ ថន វីរៈ និងប្រពន្ធឈ្មោះ ឈុន ម៉ីលីង មិនឲ្យលក់,ដូរ,ជួល បញ្ចាំ,ដាក់ហ៊ីប៉ូតែក,ផ្នែកកម្មសិទ្ធិ អំណោយទាន ធ្វើប្រទានកម្ម លើអាស័យដ្ឋាន ផ្ទះលេខ ៤៦នឹង ៤៨វីឡាភ្លោះ បុរីគ្រី ស្តាល់ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងអចលវត្ថុស្ថិតនៅគីរីថ្មដារីសត ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទំហំ ១០ហិកតា ជាបណ្តោះអាសន្ន។ ដូចមានក្នុងលិខិត ប្រគល់សិទ្ធិ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ របស់ឈ្មោះ លឹម ភ័ណ្ឌ។ ដោយមូលហេតុ កាលអំឡុងឆ្នាំ២០១៧ សហកូនបំណុលឈ្មោះ ថន វីរៈ និងប្រពន្ធឈ្មោះ ឈុន ម៉ីលីង បានមកទំនាក់ទំនងជាមួយកូនក្តីខ្លួន ឲ្យជួយទិញដី ៦ កន្លែង ដែលមានទីតាំងនៅភូមិគគីរ, ភូមិថ្មធំ , ភូមិស្មាច់ដែក.ភូមិរាម ,ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយការជឿទុកចិត្ត របស់សហកូនបំណុលធ្វើឲ្យកូនក្តីខ្លួន ជឿជាក់ក្នុងការទិញដី និងកក់ប្រាក់ ឲ្យទៅសហកូន បំណុលឈ្មោះ ថន វីវៈ និងប្រពន្ធឈ្មោះ ឈុន ម៉ីលីង ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៨។ ហើយក្នុងការបង់ប្រាក់ទិញ ដី០៦កន្លែងខាងលើសរុបទឹកប្រាក់ទាំងអស់ចំនួន ៩២៣,៤៥៤USD (ប្រាំបួនរយម្ភៃបីពាន់បួនរយហាសិបបួន ដុល្លារអាមេរិក ) ដែលត្រូវឈ្មោះ ថន វីវៈ និងប្រពន្ធឈ្មោះ ឈុន ម៉ីលីង បានទទួលប្រាក់ពីកូនក្តីខ្លួន ក្នុងការទិញដី ដែរមានទីតាំងដូចខាងក្រោម៖
ទី១ – ៖ដីដែលមានទីតាំងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំដី៤,៥ហិកតា (អូរត្រេះ) ។
ទី២-ដីដែលមានទីតាំង ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទំហំដី ១០៦ ហិកតា។
ទី៣-ដី ដែលមានទីតាំងស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទំហំដី ៨០៦៦៥៨ ហិកតា។
ម៉ោងនេះបានគេដឹងថា លោក ថន វីរ: មានរឿងអាស្រូវច្រើន .ជំពាក់បំណុលគេរុំកោះ . ជាប់បណ្ដឹងតុលាការរាប់ភ្លេច . បង្កើតទៅរឿងប៉ះពាល់ដល់អង្គភាព. ទើបនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង បណ្ដេញចេញពីជួរកងទ័ព ។ ចុងក្រោយ បុគ្គលរូបនេះ ក៏ក្លាយទៅជាទីប្រឹក្សា សម្ដេចក្រឡាហោម ទាំងប្រឈមការរិះគន់គ្រប់ទិសទី ។ ចាំមើលលទ្ធផលចុងក្រោយ ថ្នាក់លើមានចំណាត់ការបែបណា ខណ:មានអ្នករត់ការបែបណាដល់បានតំណែងទីប្រឹក្សា,? ៕
ដោយ៖ សុខ ខេមរា