ឥណ្ឌូនេស៊ីនឹងចាក់វ៉ាក់សាំង កូវីដ​-១៩ ដល់ពលរដ្ឋដោយឥតគិតថ្លៃ ហើយប្រធានាធិបតីជាអ្នកចាក់មុនគេ

ចែករំលែក៖

រដ្ឋាភិបាល ឥណ្ឌូនេស៊ី​បានប្រកាសថា នឹងចាក់វ៉ាក់សាំង​ដល់ពលរដ្ឋ ដោយឥតគិតថ្លៃ ហើយប្រធានាធិបតិ គឺជាអ្នកចាក់វ៉ាក់សាំងមុនគេ ដើម្បីជាការផ្តល់ទំនុកចិត្តដល់ពលរដ្ឋ​។
សារព័ត៌មាន Bloomberg បានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ(Joko Widodo ) នាថ្ងៃទី​១៦ខែធ្នូ ដោយបានស្នើដល់រដ្ឋមន្ត្រី ហិរញ្ញវត្ថុ​ចំណាយប្រាក់ទិញវ៉ាក់សាំង ចាក់ជូនពលរដ្ឋ។
រដ្ឋាភិបាលឥណ្ឌូនេស៊ី​បានបញ្ជាទិញវ៉ាក់សាំង Sinovac និងNovavax របស់ក្រុមហ៊ុនចិន ព្រមទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca។ នៅដើមខែធ្នូ ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំង​១,២លានដូស​ពីក្រុងហ៊ុន Sinovac ហើយកំពុងតែត្រួតពិនិត្យ កម្រិតសុវត្ថិភាព​មុនពេលអនុម័តឲ្យប្រើប្រាស់ ។

សម្រាប់ប្រទេសតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេស ចាក់វ៉ាក់សាំង មុនគេបង្អស់។
នៅពេលនេះ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ៦,៧២៥ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៦៣៦,១៥៤ករណី។
ក្រៅពីអ្នកឆ្លងថ្មីៗ ប្រទេសឥណ្ឌូនេស៊ី ក៏បានកត់ត្រានូវអ្នកស្លាប់ថ្មីៗចំនួន ១៣៧នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៩,២៤៨នាក់ ខណៈអ្នកជំងឺ ៥,៣២៨នាក់ផ្សេងទៀត បានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ជាហេតុនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៥២១,៩៨៤នាក់។​ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី គឺកំពុងឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត៕ដោយ៖ធី រីណា

...

រូបភាព៖ Bloomberg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print