សមត្ថកិច្ចដុតកម្ទេចឧបករណ៍ចាប់ត្រី១២ខ្សែ និងចាក់លែងត្រីចំរុះ២៧៥គីឡូក្រាម នៅបឹងទន្លេសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ដែលទទួលបទបញ្ជាពីលោក ឧត្ដមសេនីយ៍ ស្នងការនគរបាលខេត្តពោធិ៍សាត់ រួមជាមួយមន្រ្តីរដ្ឋបាលជលផលខេត្ត មន្រ្តី យោធា និងលោកមេភូមិ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ប្រភេទឧបករណ៍របាំងសាច់អួន ។
សមត្ថកិច្ចចម្រុះចុះសហការបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនាថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែកកន្រ្កោស កោះអង្គុំខ្សាច់ ទឹកពុះ ព្រែកកី កោះកប៉ាល់ បឹងក្រសារ និងបឹងកន្សោមពោ ស្ថិតនៅភូមិដីរនាត និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលស្រុកបាកានបានឲ្យដឹងថា លទ្ធផលនៃការបង្រ្កាបគឺ កម្លាំងអនុវត្តកម្ទេចរបាំងសាច់អួន(បរ)ចំនួន១២ខ្សែ ស្មើនឹងប្រវែងចំនួន៥,៧៥០ម៉ែត្រ ក្បាលបរចំនួន២៤គ្រឿង បង្គោលចំរឹងចំនួន៩,៥០០ដើម និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ(ទន្លេសាប)ចំនួន២៧៥គីឡូក្រាមផងដែរ ។ចំណែកឧបករណ៍ជាវត្ថុតាងដែលរឹបអូសបានត្រូវដុតកម្ទេចចោលនៅនឹងកន្លែង ៕
ដោយ÷បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print