នៅសប្តាហ៍​ក្រោយ លោកបៃឌិន និឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

ចែករំលែក៖

លោកបៃឌិន និងប្រធានាធិបតីដូណាល់ ត្រាំ ស្ថិតនៅក្នុងចំណោមបុគ្គលដែលត្រូវចាក់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩ មុនគេ ដោយសារតែអ្នកទាំងពីរមានវ័យចាស់ ។ ប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំ បានបដិសេធចាក់វ៉ាក់សាំងកូវីដ​-១៩។ ដោយឡែកលោកបៃឌិននិឹងចាក់នៅសប្តាហ៍ក្រោយ។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១៥ខែធ្នូ បានផ្សាយថា លោកបៃឌិននឹងចាក់វ៉ាក់សាំងនៅសប្តាហ៍ក្រោយ ហើយការចាក់វ៉ាក់សាំង នឹងត្រូវធ្វើឡើងដោយបើកចំហ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ​​ពីកម្រិតសុវត្ថិភាព​នៃវ៉ាក់សាំង​កូវីដ​-១៩ ។
សារព័ត៌មានCNN បានផ្សាយថា ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នោះឡើយ ប្រសិនបើមិនទាន់មានការអនុញ្ញាតពីក្រុមគ្រូពេទ្យប្រចាំសេតវិមាន ។
ចំណែក អនុប្រធានាធិបតីMike Pence និងភរិយាលោកស្រី​ Karen Pence នឹងចាក់វ៉ាក់សាំងកូវីដ​-១៩ នៅថ្ងៃទី​១៨ខែធ្នូ ហើយការចាក់វ៉ាក់សាំងនឹងធ្វើឡើងជាសាធារណៈផងដែរ។
កាលពីដើមខែធ្នូ​ អតីតប្រធានាធិ​បតីអាមេរិក បារ៉ាក់ អូបាម៉ា ​លោកGeorge W. Bush និង លោកBill Clinton បានប្រកាសថា នឹងចាក់វ៉ាក់សាំងកូវីដ​-១៩​ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋអាមេរិក នាំគ្នាទៅចាក់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ៕

...

រូបភាព៖ GETTY

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print