បិសាចក្រហម Manchester United ឡើងឈរលេខ៦ក្រោយឈ្នះ Sheffield United

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sheffield United ក្នុងលទ្ធផល ៣ទល់២ ធ្វើឲ្យក្រុមមួយនេះទទួលបាន៣ពិន្ទុ ឡើងឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្ននៅក្របខ័ណ្ឌ Premier League រដូវកាលនេះ។ នេះបើយោងតាមការលទ្ធផលរបស់ soccerway និងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៨ ធ្នូ ២០២០នេះ។

ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះមានប្រៀបជាង និងមានឱកាសច្រើនក្នុងរកគ្រាប់បាល់ ហើយលេងបានតែ៥នាទីប៉ុណ្ណោះ កីឡាករ McGoldrick រកបាន១គ្រាប់នាំមុខ ប៉ុន្តែនៅនាទីទី២៦ ខ្សែប្រយុទ្ធ Rashford របស់ក្រុមបិសាចក្រហមរកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៣៣ ខ្សែប្រយុទ្ធ Martial រកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតតង់ទី១ លទ្ធផលគឺបិសាចក្រហមនាំមុខ២ទល់១។

ចូលដល់តង់ទី២ ក្រុមភ្ញៀវបិសាចក្រហមមានប្រៀបជាងវិញ ដោយមានឱកាសស៊ុតច្រើន និងចំគោលដៅ ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទីក្រុម Sheffield United ។ នៅនាទីទី៥១ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Rashford របស់ក្រុមបិសាចក្រហមបានស៊ុតបាល់១គ្រាប់ទៀតចូលទីក្រុម Sheffield United នាំមុខ៣ទល់១ ប៉ុន្តែនៅនាទីទី៨៧ ជិតចប់ការប្រកួតហើយកីឡាករ McGoldrick របស់ក្រុម Sheffield United រកបាន១គ្រាប់សងវិញ ធ្វើឲ្យចប់ការប្រកួតបិសាចក្រហម Man United ឈ្នះ Sheffield ៣ទល់២។

លទ្ធផលនេះ ធ្វើឲ្យក្រុមបិសាចក្រហមទទួលបាន៣ពិន្ទុឡើងឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្នមាន២៣ពិន្ទុ ខណៈដែលក្រុម Sheffield United នៅបន្តឈរបាតតារាងដដែលមានតែ១ពិន្ទុប៉ុណ្ណោះក្នុង១៣ប្រកួតកន្លងមក។ ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះក្រុមភ្ញៀវ Leeds United ខណៈក្រុម SheffieldUnited នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Brighton ដែលការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ខាងមុខសម្រាប់ក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៤ ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print