វ៉ាក់សាំង៦លានដូសរបស់ក្រុមហ៊ុន ម៉ូឌែណា (Moderna) ត្រៀមចែកចាយ

ចែករំលែក៖

តាមសារព័ត៌មាន TTXVN បានផ្សាយថា នៅថ្ងៃទី​១៧ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​និងសុខភាពសាធារណៈអាមេរិក លោក ​Alex Azar បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់ក្រុមហ៊ុន Moderna បានត្រៀមចែកចាយ​ចាក់ជូនពលរដ្ឋ ក្រោយទទួលបានការអនុញ្ញាតពីនាយកដ្ឋានចំណីអាហារនិងឱសថអាមេរិក។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ CNBC លោក​​Alex Azar បានបញ្ជាក់ថា មន្ត្រិសុខាភិបាល​តាមបណ្តារដ្ឋបានចែកចាយ​វ៉ាក់សាំង​៥,៩ លានដូស​របស់ក្រុមហ៊ុន ម៉ូឌែណា ដើម្បីត្រៀមចាក់ជូនពលរដ្ឋ ។
បច្ចុប្បន្ន នាយកកដ្ឋានចំណីអាហារនិងឱសថអាមេរិក FDA កំពុងតែវាយតម្លៃពីកម្រិតសុវត្ថិភាព​នៃវ៉ាក់សាំង​របស់ក្រុមហ៊ុន ម៉ូឌែណា មុនពេលអនុញ្ញាតឲ្យប្រើប្រាស់​។
កាលពីសប្តាហ៍កន្លងមក អាមេរិកបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer BioNTech ហើយពេលនេះបានចាប់ផ្តើមចាក់ជូនពលរដ្ឋអាមេរិក​ហើយ។ បច្ចុប្បន្នអាមេរិក មានចំនួនអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​១៧,៦លាននាក់ និងស្លាប់ជាង​​៣១៧ពាន់នាក់​៕

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print