ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត ចៅ ឃីន ស្នងការរង ស្នងការដ្ឋានភស្តុភារ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលអំណោយបរិក្ខារពេទ្យពីក្រុមហ៊ុនអនភ័ញ ឯ.ក មានជែលសម្រាប់លាងសម្អាតដៃ ចំនួន៩៩កេស សរុបចំនួន១១១៨ដប ស្មើនឹងទឹកប្រាក់ចំនួន ៣៣៦៦ដុល្លារ (បីពាន់បីរយហុកសិបប្រាំមួយដុល្លារអាមេរិក)ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩៕