ប្រទះឃើញសពអណ្តែតទឹកអូរសង្ស័យជនរងគ្រោះរអិលជើងធ្លាក់ចូលលង់ស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ដែលគេសង្ស័យថាអាចផឹកស្រាស្រវឹងហើយប្រហែលជាដើររអិលធ្លាក់ចូលទឹកអូរធ្វើឱ្យបាត់ខ្លួនមួយយប់ លុះព្រឹកឡើងប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្តែតទឹកផ្កាប់មុខនៅក្នុងទឹកអូរក្បែរផ្ទះរបស់គាត់(ជនរងគ្រោះ)។

ការប្រទះឃើញសាកសពអណ្តែតទឹកអូរនេះគឺនៅវេលាម៉ោង៧ៈ៣០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ត្រង់ចំណុចក្នងអូរនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពបានឱ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចទទួលបានដណឹងនេះភ្លាម ខាងផ្នែកជំនាញនៃអធិការដ្ឋានក្រុងនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលបានសហការគ្នាចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យលើសាកសព។

ប្រភពបន្តថា នៅក្នុងហេតុការណ៍នេះគេឃើញសាកសពអណ្តែតផ្កាប់មុខនៅក្នុងទឹកអូរ ហើយក្រោយពីធ្វើការពិនិត្យលើសពយ៉ាងល្អិតល្អន់មកគឺពុំឃើញមានស្លាកស្នាមអ្វីគួឱ្យសង្ស័យឡើយមានតែស្នាមដាច់ចុងស្លឹកត្រចៀកខាងឆ្វេងទំនងដោយសារមានត្រីចឹក។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ប៉ុន ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ ដែលជារៀងរាល់ថ្ងៃគាត់តែងតែផឹកស្រាស្រវឹងជាប្រចាំ។
បើតាមលោកទាវ ភារ៉ា អ្នករស់នៅក្បែរគ្នាប្រាប់ថា កាលពីល្ងាចវេលាម៉ោងប្រហែល១៨ៈ០០នាទីជនរងគ្រោះបានប្រាប់ខ្លួនថាគិតទៅរកកន្លែងកោសជប់សិនព្រោះដូចមិនសូវស្រួលខ្លួន។លុះព្រឹកឡើងឃើញម៉ូតូនៅចិញ្ចើមផ្លូវក្បែរច្រកចូលផ្ទះមិនឃើញមនុស្សក៏រូបគាត់បានរុញម៉ូតូយកទុកឱ្យនៅក្នងផ្ទះហើយដោយមានការសង្ស័យក៏តាមរកឃើញទូរស័ព្ទនៅក្បែរដើមខ្នុរមាត់អូរចម្ងាយ១៥ម៉ែត្រពីផ្ទះ និងឃើញស្បែកជើងនៅទីនោះមានស្នាមដានជើងចុះអូរតែរកមនុស្សមិនឃើញសោះ។លុះព្រឹកឡើងក៏ប្រទះឃើញសាកសពអណ្តែតទឹកអូរនោះតែម្តងក៏រាយការណ៍ទៅសមត្ថកិច្ច។

តាមការសន្និដ្ឋានសមត្ថកិច្ចថាសពស្លាប់ដោយសារស្រវឹងស្រាហើយចុះត្រាំទឹកបណ្តាលឱ្យខ្យល់គរដួលលង់ទឹកស្លាប់តែម្តង។ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print