ម៉ូតូ​ Honda Beat បុករថយន្តHilux Revo ពីចំហៀង​ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​ ចុងក្រោយស្មេីគ្នា

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់ជិះម៉ូតូ​ Honda Beat ទៅបុករថយន្តHilux Revo ពីចំហៀង​ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់​ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង១០​ និង១០នាទីយប់ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវលេខ៣១០​ កែងផ្លូវលេខ២០៥​ ក្នុងសង្កាត់ទួលស្វាយព្រៃ២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

​   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក​ Honda Beat​ ពណ៌ឈាមជ្រូកលាយស​ ពាក់ស្លាកលេខ​ តាកែវ​ 1W- 5485 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២០៥​ក្នុងទិសដៅពីត្បូងមកជេីងដោយល្បឿនលឿន​មិនប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក​ Toyota Hilux Revo ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ​ 2BB -8020 បេីកបរដោយបុរសម្នាក់ជាជនជាតិចិនធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣១០​ ក្នុងទិសដៅពីកេីតទៅលិច​ដែលកំពុងឆ្លងផ្លូវ​ ចំពីចហៀងពេញទំហឹង​ បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសបាក់ភ្លៅឆ្វេង​ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ​ ។ 

​     ក្រោយកេីតហេតុ​ ភាគីខាងរថយន្តខាងលេីមិនបានទៅណានោះទេ​ រហូតសមត្ថកិច្ចមូលដ្ឋាននិងនគរបាលជំនាញចរាចរណ៍ចុះមកដល់​រួមទាំងម្ដាយជនរងគ្រោះមកដល់​ផងដែរ ។

ប៉ុន្តែចុងក្រោយ​ភាគីខាងម៉ូតូដឹងខ្លួនខុស​ ព្រោះជិះម៉ូតូទៅបុករថយន្តចំពាក់កណ្ដាលឲ្យរងការខូចខាត​ ហេីយខ្លួនក៏រងរបួស​ធ្ងន់ផងនោះ ទេីបសុំស្មេីគ្នា​ ដោយយកម៉ូតូនិងរថយន្តទៅជួសជុលរៀងៗខ្លួន​ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...

      

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print