តាមការចេញផ្សាយរបស់សារព័ត៌មានកីឡា BBC Sport កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញបានឲ្យដឹងថា ការហាមឃាត់របស់ប្រទេសរុស្ស៊ីពីព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀនត្រូវបានតុលាការកាត់ឈ្មោះប្រទេសមិនឲ្យចូលរួមព្រឹត្តិការណ៍កីឡារយៈពេល២ ឆ្នាំ។
ការហាមឃាត់នេះបានរារាំងរុស្ស៊ីមិនឱ្យចូលរួមប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ និងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។ ដំបូងឡើយប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ដោយទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក។
តុលាការអាជ្ញាកណ្តាលផ្នែកកីឡា (CAS= Court of Arbitration for Sport) បានឲ្យដឹងថា ការកាត់បន្ថយនៃការហាមឃាត់នេះគឺជាសុពលភាពនៃការប្រព្រឹត្ដរបស់ប្រទេសរុស្ស៊ី។ ការហាមឃាត់នេះនឹងមានរយៈពេលរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានន័យថាប្រទេសរុស្ស៊ីក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈដែរ។
ស្ថាប័នអត្តពលិកពិភពលោកបាននិយាយថា ខ្លួននឹងសម្រេចចិត្តនៅខែមីនា ឆ្នាំ២០២១ថា តើត្រូវអនុញ្ញាតឱ្យអត្តពលិករុស្ស៊ីដែលអាចបង្ហាញថាពួកគេស្អាតស្អំដើម្បីប្រកួតប្រជែងក្នុងនាមជាអត្តពលិកអព្យាក្រឹតក្នុងការប្រកួតអត្តពលកម្មអន្តរជាតិដែរឬទេ?
កន្លងមកគណៈអភិបាលអត្តពលិកពិភពលោកបានអះអាងថា តាមការស៊ើបអង្កេតអត្តពលិកចំនួន១០ នាក់នឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រកួតក្រោមទង់អព្យាក្រឹតមួយនៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែលត្រូវបានពន្យារពេលដល់ខែកក្កដា ឆ្នាំ២០២១ ដោយសារតែជំងឺឆ្លងកូវីដ-១៩។
ប្រទេសរុស្ស៊ីនឹងត្រូវបានអនុញ្ញាតឲ្យលេងនៅការប្រកួតយូរ៉ូ ឆ្នាំ២០២០ ដែលពន្យារពេលនៅឆ្នាំក្រោយពីព្រោះអង្គភាពគ្រប់គ្រងបាល់ទាត់អឺរ៉ុបមិនត្រូវបានកំណត់ថា ជា“អង្គការព្រឹត្តិការណ៍ធំ” ទាក់ទងទៅនឹងសេចក្តីសំរេចស្តីពីការរំលោភបំពានសារធាតុញៀនឡើយ។
ប្រទេសរុស្ស៊ីក៏ត្រូវបានរារាំងមិនឱ្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិក្នុងកំឡុងពេលដូចគ្នានោះដែរ។នៅពេលដែលបានប្រកាសពីការដាក់ទណ្ឌកម្មកាលពីខែធ្នូឆ្នាំមុននាយករដ្ឋមន្រ្តីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ បាននិយាយថា ការហាមឃាត់នេះគឺជាផ្នែកមួយនៃភាពតានតឹងប្រឆាំងនឹងការស៊ើបអង្កេតដ៏រុំារ៉ៃរបស់រុស្ស៊ី ។
ឯកសារខែធ្នូរបស់ទូរទស្សន៍អាឡឺម៉ង់បានចោទប្រកាន់ថាអត្តពលិករុស្ស៊ី៩៩% មានកំហុសក្នុងការប្រើប្រាស់គ្រឿងញៀន។ ខាងក្រោមនេះគឺជាលទ្ធផលនៃការស៊ើបអង្កេតមួយចំនួនលើអត្តពលិករុស្ស៊ីចាប់តាំងពីឆ្នាំ២០១៥មក៖
–ខែវិច្ឆិកា ឆ្នាំ២០១៥៖ គណៈកម្មការស៊ើបអង្កេតចេញផ្សាយរបាយការណ៍ឯករាជ្យមួយដោយចោទប្រកាន់ពីបទពុករលួយរីករាលដាលដែលជាចំនួននៃការប្រើប្រាស់គ្រឿងញៀនដែលគាំទ្រដោយរដ្ឋក្នុងវិស័យកីឡា និងអត្តពលកម្មនៅប្រទេសរុស្ស៊ី។
-ខែឧសភា ឆ្នាំ២០១៦៖ អតីតប្រធានមន្ទីរពិសោធន៍ប្រឆាំងគ្រឿងញៀនក្រុងមូស្គូលោក ហ្គីហ្គូរី រីដឆូវកូវ និយាយថាអត្តពលិករុស្ស៊ីរាប់សិបនាក់នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០១៤នៅសូជីបានចាញ់បោកគេ។
–ខែកក្កដា ឆ្នាំ២០១៦៖ ប្រទេសរុស្សុីបានដំណើរការកម្មវិធីប្រើប្រាស់សារធាតុដែលឧបត្ថម្ភដោយរដ្ឋអស់រយៈពេល៤ឆ្នាំនៅទូទាំងកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារច្រើនបំផុត។
–ខែសីហា ឆ្នាំ២០១៦៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សំរេចប្រឆាំងនឹងការដាក់បំរាម ដល់អត្តពលិករុស្សុីនៅអូឡាំពិកឆ្នាំ២០១៦ នៅទីក្រុងរីអូ។
–ខែសីហា ឆ្នាំ២០១៦៖ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិប្រកាន់ជំហរខុសៗគ្នា និងហាមឃាត់គូប្រជែងរុស្ស៊ីក្នុងកីឡាប៉ារ៉ាឡាំពិក២០១៦ នៅប្រទេសប្រេស៊ីល។
–ខែធ្នូ ឆ្នាំ២០១៦៖ របាយការណ៍បង្ហាញថា អត្តពលិករុស្ស៊ីជាង១.០០០នាក់ទទួលបានអត្ថប្រយោជន៍ពីការប្រើគ្រឿងញៀន។
–ខែមីនា ឆ្នាំ២០១៧៖ ការធ្វើកំណែទម្រង់ប្រឆាំងគ្រឿងញៀនរបស់រុស្សុីមិនមានអ្វីកើតឡើងភ្លាមៗនោះទេ។
–ខែកុម្ភៈ ឆ្នាំ២០១៨៖ ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ ២០១៨ នៅប្រទេសកូរ៉េខាងត្បូងដោយ IOC ប៉ុន្តែអត្តពលិក១៦៩នាក់ដែលបង្ហាញថា ពួកគេត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្រោមទម្រង់អព្យាក្រឹត។
–ខែធ្នូ ឆ្នាំ២០១៩៖ ប្រទេសរុស្សុីបានផ្តល់ការហាមឃាត់រយៈពេល៤ឆ្នាំពីព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់ដោយ បន្ទាប់ពីរុស្ស៊ីបានប្រកាសមិនគោរពតាមការរៀបចំទិន្នន័យមន្ទីរពិសោធន៍ដែលបានប្រគល់ទៅឱ្យអ្នកស៊ើបអង្កេត។
–ខែធ្នូ ឆ្នាំ២០២០៖ ច្បាប់របស់តុលាការអាជ្ញាកណ្តាលផ្នែកកីឡាត្រូវហាមឃាត់មិនឱ្យរុស្ស៊ីចូលរួមព្រឹត្តិការណ៍ធំៗរយៈពេល២ឆ្នាំ ៕
ដោយ៖ ភារៈ