ប្រធានក្រុមការងារចុះជួយឃុំពងទឹកស្រុករំដួលអំពាវនាវឲ្យសមាជិកបក្សត្រូវខិតខំយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក្នុងការដោះស្រាយសេវាសាធារណៈផ្សេងៗឲ្យបានល្អប្រសើរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួលនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះបានថ្លែងថា ក្រុមការងារគណបក្សប្រជាជន
កម្ពជាទាំងអស់ត្រូវចូលរួមចុះមូលដ្ឋានឱ្យបានសកម្មបន្ថែមទៀតដើម្បីដឹងពីសុខទុក្ខពលរដ្ឋហើយត្រូវដោះស្រាយរាល់សំណូមពរក៏ដូចជាកង្វល់នានារបស់ពួកគាត់ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរផងដែរ។

ការថ្លែងរបស់លោកចាន់ កុលបុត្របែបនេះបានធ្វើឡើងក្នុងពេលចុះជួបសំណេះសំណាលជាមួយប្រធានអនុប្រធានសមាជិកបក្ស និងសមាជិកបក្សឃុំពងទឹក ស្រុករំដួលខេត្តស្វាយរៀងដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សឃុំ។

លោកបានថ្លែងនូវការកោតសរសើរដល់ប្រធាន អនុប្រធាន សមាជិកបក្សឃុំពងទឹកនិងក្រុមការងារបក្ស សមាជិកបក្សទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការកៀរគរសមាជិកបក្សថ្មីនិងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ហើយបានដោះស្រាយនូវទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលធ្វើឱ្យមានការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនផងដែរ។

ប្រធានក្រុមការងារចុះជួយឃុំពងទឹកស្រុករំដួលបានបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ជិតមកដល់ហើយ ដូច្នេះសមាជិកបក្សទាំងអស់ត្រូវត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ក្នុងការចុះមូលដ្ឋានគឺធ្វើយ៉ាងណាអនុវត្តគោលនយោបាយពង្រឹងចាស់ពង្រីកថ្មីដើម្បីជោគជ័យនៃការបោះឆ្នោតខាងមុខនេះ។ម្យ៉ាងវិញទៀតត្រូវផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋបានដឹងយល់ជ្រួតជ្រាបពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនោះលោកចាន់ កុលបុត្របានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចាត់វិធានការយ៉ាងមានប្រសិទ្ធភាពខ្ពស់របស់សម្តេចតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឹឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ដើម្បីរក្សាសុខភាព និងសេដ្ឋកិច្ច ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។

លោកក៏បានរំលឹកអំពីការផ្តាំផ្ញើរបស់សម្តេចតេជោ ចំពោះស្ថានភាពនៃការឆ្លងចូលសហគមន៍នេះ មិនទាន់បានបិទបញ្ចប់នៅឡើយទេ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាអាជ្ញាធរដែនដីដោយត្រូវអនុវត្តការធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាសផនិងនៅគម្លាតគ្នាជាដើម។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរលោកចាន់ កុលបុត្រក៏បាននាំសម្ភារអនាម័យចែកជូនប្រធានគណបក្សឃុំនិងប៉ុស្តិ៍រដ្ឋបាលនគរបាលផងដែរ៕

...

យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print