តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺធ្វើយុទ្ធដំណើរទ័ពឆ្លងកាត់ឧបសគ្គ ចម្ងាយ ១៥ គីឡូម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ការងារដឹកនាំបញ្ជា និងជំនាញយុទ្ធវិធីឲ្យបានស្ទាត់ ជំនាញ ដើម្បីធានាអនុវត្តន៍ភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់លើបានប្រគល់ជូន។

ជាក់ស្តែង នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ម្សិលមុិញនេះ យោងតាមបញ្ជារបស់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ លោកវរសេនីយ៍ ឯក ស៊ុន ចំរើន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានចុះដឹកនាំសិក្ខាកាមចំនួន ៨០ នាក់ ធ្វើយុទ្ធដំណើរទ័ពឆ្លងកាត់ឧបសគ្គ ចម្ងាយ ១៥ គីឡូម៉ែត្រ ពីទីបញ្ជាការ ទៅភូមិសាស្រ្តព្រៃភ្នំ (ភ្នំជាល) ស្ថិតនៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានចាត់តាំងរូបភាពយុទ្ធតំណើរឆ្លងកាត់វាលស្រែ ព្រៃភ្នំ បឹងបួរ និងពង្រាយរូបភាព ក្លែងភេទត្រៀមវាលលុកផងដែរ។

គូសបញ្ជាក់ផងដែរ វគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពយោធានេះ មានរយៈពេល ៩០ ថ្ងៃ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print