ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអតីតយុទ្ធជនជួបការលំបាក

ចែករំលែក៖

ខេត្តព្រះសីហនុ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ តំណាងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុដឹកនាំ ក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅឧបត្ថម្ភជូនគ្រួសារអតីយុទ្ធជនដែលមានជីវភាពខ្វះខាតក្នុងព្រឹត្តិការណ៍ ឆ្លងសហគមន៍ ២៨វិច្ឆិកា នៃជម្ងឺ កូវីដ-១៩ ដែលពួកគាត់ពុំសូវបានដើទៅរកស៊ីនៅទីកន្លែងឆ្ងាយៗបាន ចំនួន២១គ្រួសារ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលក្នុង១គ្រួសារ ទទួលបាន គ្រឿងឧបភោគបរិភោគ០៧មុខ និងថវិកាចំនួន៥ម៉ឺនរៀល៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print