អ្នកជំនួយធំៗមួយចំនួននៅលើពិភពលោកបានកាន់កាប់ក្លិបកីឡាធំៗនៅតំបន់អឺរ៉ុប និងជុំវិញពិភពលោកដែលសុទ្ធសឹងជាអ្នកមានទ្រព្យសម្បត្តិមហាសាល។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Sun ដែលជាអ្នកចាត់ចំណាត់ថ្នាក់ម្ចាស់ក្លិបធំៗទាំង១០ដែលមានទ្រព្យសម្បត្តិច្រើនជាងគេសុទ្ធសឹងជាមហាសេដ្ឋីល្បីៗជាច្រើនដូចជាម្ចាស់ក្លិប Manchester City គឺលោក Sheikh Mansour ជាដើម។ ខាងក្រោមនេះគឺជាឈ្មោះម្ចាស់ក្លិបកីឡាដែលមានជាងគេទាំង១០នៅលើពិភពលោក៖
១០–លោក Joseph Tsai (១២,១ពាន់លានអឺរ៉ូ)
អ្នកជំនួញ Joseph Tsai ដែលមានទ្រព្យ១២,១ពាន់លានអឺរ៉ូបានទិញយកសិទ្ធិអាជីវកម្ម NBA របស់ Brooklyn Nets នៅឆ្នាំ២០១៩ ហើយក៏បានវិនិយោគលើលីគកំពូលអាមេរិក MLS ក្នុងក្រុម Los Angeles FC ផងដែរ។
៩–លោក Dietrich Mateschitz (២៣ពាន់លានអឺរ៉ូ)
សហស្ថាបនិករបស់ Red Bull គឺលោក Dietrich Mateschitz មានទ្រព្យច្រើនជាង២៣ពាន់លានអឺរ៉ូ។ ភាពជោគជ័យរបស់គាត់ជាមួយ Red Bull បាននាំឱ្យគាត់វិនិយោគលើសិទ្ធិអាជីវកម្មកីឡាផ្សេងៗដូចជា New York Red Bulls (MLS), Red Bull Racing (Formula 1), Scuderia Alpha Tauri(Formula 1), RB Salzburg (Austrian Bundesliga) និង RB Leipzig ( Bundesliga) ។
៨–លោក Sheikh Mansour (២៥,២ពាន់លានអឺរ៉ូ)
លោក Sheikh Mansour ជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម និងជាសមាជិកនៃគ្រួសាររាជវង្ស Abu Dhabi មានទ្រព្យសម្បត្តិមានតម្លៃ២៥,២ពាន់លានអឺរ៉ូ។ គាត់គឺជាម្ចាស់ក្លិប Manchester City (Premier League) និង Montevideo City Torque (អ៊ុយរ៉ាហ្គាយ) ។
៧-លោក David Thompson (៣២,៩ពាន់លានអឺរ៉ូ)
លោក David Thompson គឺជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយមួយរូបនៅក្នុងប្រទេសកាណាដាដែលមានទ្រព្យសម្បត្ដិលើសពី ៣២,៩ពាន់លានអឺរ៉ូដោយក្រុមគ្រួសាររបស់លោកជាម្ចាស់ក្រុម NHL ឈ្មោះ Winnipeg Jets ។
៦-លោក Daniel Gilbert (៣៤ពាន់លានអឺរ៉ូ)
មហាសេដ្ឋី Daniel Gilbert ដែលមានទ្រព្យសម្បត្តិសរុបជាង៣៤ពាន់លានអឺរ៉ូជាម្ចាស់ក្រុមហ៊ុន Quicken Loans និង Rock Ventures និងជាម្ចាស់ក្រុម NBA ឈ្មោះ Cleveland, Canton Charge (NBA D-League) និង Cleveland Monsters (AHL) ។
៥-លោក Francois-Henri Pinault (៣៥,១ពាន់លានអឺរ៉ូ)
លោក Francois-Henri Pinault និងក្រុមគ្រួសាររបស់គាត់មានទ្រព្យសម្បត្តិច្រើនជាង៣៥,១ពាន់លានអឺរ៉ូពីការវិនិយោគរបស់ពួកគេនៅក្នុងឧស្សាហកម្មប្រណីត (Kering) ។ គាត់គឺជាម្ចាស់ក្រុម Stade Rennais នៃលីគកំពូលបារាំងLigue 1 ។
៤-លោក Carlos Slim (៤២,៨ពាន់លានអឺរ៉ូ)
អ្នកជំនួញម៉ិកស៊ិកដ៏ល្បីល្បាញគឺលោក Carlos Slim ដែលជាបុរសមានជាងគេបំផុតនៅលើពិភពលោកចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១៣ យោងតាមទស្សនាវដ្តី Forbes មានទ្រព្យសម្បត្ដិមានតម្លៃជាង ៤២,៨ពាន់លានអឺរ៉ូ។ លោក Slim គឺជាម្ចាស់ក្លិប Leon (Liga MX) និងម្ចាស់ភាគហ៊ុនសំខាន់របស់ Real Oviedo (La Liga Smart Bank) តាមរយៈក្រុមហ៊ុន Inversora Carso។
៣-លោក Amancio Ortega (៥២,៦ពាន់លានអឺរ៉ូ) ទំនងជាម្ចាស់របស់ Deportivo de La Coruna
អ្នកជំនួញជនជាតិអេស្ប៉ាញឈ្មោះ Amancio Ortega មានទ្រព្យ៥២,៦ពាន់លានអឺរ៉ូយោងទៅតាមមគ្គុទ្ទេសក៍ភ្នាល់តាមអ៊ីនធើណេតនិង៥៧ពាន់លានអឺរ៉ូយោងទៅតាមទស្សនាវដ្តី Forbes ។ The Sun បានបង្ហាញថា Ortega ទំនងជាម្ចាស់ក្រុមឈ្មោះ Deportivo La Coruna ដែលបច្ចុប្បន្នជាក្រុមលំដាប់ទី ២ នៅអេស្ប៉ាញ ដោយជាដកស្រង់ការចុះផ្សាយរបស់ Forbes កាលពីឆ្នាំ២០១៧ ។
២-លោក Steve Ballmer (៥៨,១ពាន់លានអឺរ៉ូ)
លោកSteve Ballmer ដែលជាមហាសេដ្ឋីអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ដែលមានទ្រព្យច្រើនជាង៥៨,១ពាន់លានអឺរ៉ូគឺជាម្ចាស់ម្នាក់ក្នុងចំណោមម្ចាស់ក្រុមហ៊ុន NBA ។ នៅឆ្នាំ២០១៧ គាត់បានទិញក្រុម Los Angeles Clippers ក្នុងតម្លៃ១,៦៥ពាន់លានអឺរ៉ូ។
១-លោក Mukesh Ambani (៦០,៣ពាន់លានអឺរ៉ូ)
វិស្វករ និងជាពាណិជ្ជករឥណ្ឌាលោក Mukesh Ambani ដែលជាបុរសមានបំផុតទាំង១០នាក់នៅលើពិភពលោក មានទ្រព្យសម្បត្ដិ៦០,៣ពាន់លានអឺរ៉ូគឺជាម្ចាស់ក្រុមកីឡាគ្រីឃីតឈ្មោះ Mumbai Indians និងជាអ្នកវិនិយោគដ៏សំខាន់របស់បាល់ទាត់លីកកំពូលឥណ្ឌា Indian Super League ៕
ដោយ៖ភារៈ