សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យអាជ្ញាធរគ្រប់ថ្នាក់ត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឱ្យបានជាប់ជាប្រចាំ និងឱ្យមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាស៍ណែនាំឱ្យ អាជ្ញាធរគ្រប់ថ្នាក់ត្រូវចាត់វិធានបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឱ្យបានជាប់ជាប្រចាំនិង ឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈរឿងនេះជារឿងធំចំពោះមុខដែលត្រូវដោះស្រាយ។

សម្តេចក្រឡាហោម មានប្រសាស៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខដំណែង លោកស្រី បាន ស្រីមុំ ជាអភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន ជំនួស ឯកឧត្តម ផាន់ ចាន់ធុល ឋានន្ដរស័ក្តិឧត្តមមន្ដ្រី ថ្នាក់លេខ១ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលប្រារព្វធ្វើនៅសាលាខេត្តប៉ៃលិន នាថ្ងៃចន្ទទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។

បន្ថែមពីនេះទៀត សម្តេចក្រឡាហោម ស ខេង បន្តថា «ទាក់ទងនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កន្លងទៅយើងទទួលបានជោគជ័យច្រើន ប៉ុន្តែយើងមិនត្រូវស្កប់ស្កល់នឹងជោគជ័យទាំងនេះនោះទេ ព្រោះបញ្ហាគ្រឿងញៀននេះតែងតែមានការវិវត្តន៍។ ជាមួយគ្នានេះ ប្រសិនបើអាចផ្តល់ងារជាវិរៈជនទៅដល់អ្នកក្លាហាន ដែលបង្កើតស្នាដៃដល់អ្នកដែលបាន បង្ក្រាបគ្រឿងញៀនបានច្រើនដើម្បីជាការលើកទឹកចិត្ត គឺជារឿងល្អ»។

សម្តេចក្រឡាហោម មានប្រសាស៍បន្ថែមថា «ឥឡូវបញ្ហាគ្រឿងញៀនជាអ្វីដែលយើងត្រូវគិតគូរ ធ្វើយ៉ាងណាដើម្បីបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាព កន្លងទៅយើងបង្ក្រាបគ្រឿងញៀន បានយ៉ាងច្រើន យើងចាប់បានម្តងៗដល់ទៅ ១០០គីឡូក្រាម ឬ១០០ដុំជាដើម ដែលទាំងនេះជាបញ្ហា»៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print