លោកស្រី ឱ វណ្ណឌីន៖ ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩​ គឺជាការមេីលងាយខ្លួនឯង​ ទុកខ្លួនឯងឲ្យឈឺ​ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ​ ប្រសិនបេីកាន់តែប្រហែសជាមួយនឹងវីរុសកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅមុននេះបន្តិច នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងក្រើនរំលឹក ដល់បងប្អូនជនរួមជាតិយ៉ាងដូច្នេះថា: “ការមិនការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩​ គឺជាការមេីលងាយខ្លួនឯង​ ទុកខ្លួនឯងឲ្យឈឺ​ និងអាចឈានទៅដល់គ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ​ ប្រសិនបេីកាន់តែប្រហែសជាមួយនឹងវីរុសកូវីដ-១៩​ ” ៖

អ្នកនាំពាក្យ លោកស្រី ឱ វណ្ណឌីន បានបន្តថា សុំកុំមេីលស្រាលលេីលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ធ្វេីឲ្យយេីងងាយភ្លេចវីរុសកូវីដ-១៩​ ដែលងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពឲ្យវីរុសកូវីដ-១៩ សប្បាយរីករាយក្នុងការវ៉ៃឡុកសរីរាង្គយេីងដោយងាយស្រួល​ និងដោយមិនដឹងខ្លួនបានគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែង។
លោកស្រីបានលើកឡើងថា, ដូច្នេះ​ សូមលោកអ្នក​ មេត្តាកុំភ្លេចអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៌ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ គឺ​ ត្រូវអនុវត្តន៌​ វិធានការ​ ៣ការពារ​ និង​ ៣កុំ​ ឲ្យបានគ្រប់ៗគ្នា​។
សូមបញ្ជាក់ថា, នេះជាប្រសាសន៌លេីកឡេីងរបស់លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​ ក្នុងពេលឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៌មាននាថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២០។

លោកស្រី បានបន្តថា​៖​ ខ្ញុំសុំជម្រាបជូនថា​ ការធ្វេសប្រហែសរបស់បុគ្គល​ និងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩​ ក្នុងគ្រួសារ​ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ​ ការខិតខំអនុវត្តន៌វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន​ ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួន​សម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជាភារកិច្ចរបស់បុគ្គលម្នាក់។

យេីងមិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស​ នៃវីរុសកូវីដ-១៩​ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡេីយ​ ដែលអាចកេីតមានឡេីងគ្រប់កាល:ទេស:​ គ្រប់ពេលវេលា​ និងគ្រប់ទីកន្លែង​ លេីបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល​។

លោកស្រីបានថ្លែងបន្តថា, ខ្ញុំសូមអំពាវនាវ​ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តអនុវត្តន៏នូវវិធានការ​ ៣ការពារ​ ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង​ និង​ វិធានការ​ ៣កុំ​ ៖​ កុំទៅកន្លែងមានមនុស្សច្រេីនកុះករ​ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល​ ប្រេីម៉ាស៊ីនត្រជាក់ច្រេីន​ និងកុំប៉ះពាល់គ្នា​ ដូចជាពេលជួបគ្នា​ កុំចាប់ដៃគ្នា​ កុំឱបគ្នា​ កុំកៀកកគ្នា​ ជាដេីម។

សូមជូនពរឆ្នាំថ្មីសាកល​ ២០២១​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩​ គ្រប់ៗគ្នា។​ សូមឲ្យការភ័យ​ មានតែមួយឆ្នាំ២០២០​ និងមានជោគជ័យឈ្នះកូវីដ-១៩​ នៅ ឆ្នាំ២០២១។ សួស្តីឆ្នាំថ្មី​ ឆ្នាំ២០២១! ​ សូមអរគុណ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print