ខេត្តមណ្ឌលគិរី ៖ បើតាមការបញ្ជាក់ឲ្យដឹង ពីអង្គភាពមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ អន្ទាក់ខ្សែគោ និងអន្ទាក់ខ្សែកាបជាង១០០ខ្សែ ដែលជនសង្ស័យបានរាយ និងលួចដាក់សម្រាប់ទាក់ចាប់សត្វព្រៃ ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក សាប្រមូល និងដោះយកទៅកម្ទេចចោល ខណៈមន្រ្តីឧទ្យានុរក្សចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ។
ការចុះល្បាតរួចដោះប្រមូល និងសាអន្ទាក់យកទៅកម្ទេចចោលខាងលើនេះធ្វើឡើងកាលពីក្នុងសប្ដាហ៍ទី២ នៃធ្នូ ឆ្នាំ២០២០ នៅចំណុចអូរអង្គាល់ ស្ថិតក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។
រួមគ្នាថែរក្សា ការពារ និងអភិរក្សសត្វព្រៃ និងជីវៈចម្រុះ៕
ដោយ, សិលា
...