ក្រុមហ៊ុនអាកាសចរណ៍អាមេរិក​​ ចាប់ផ្តើមកោះហៅ​បុគ្គលិកវិលត្រឡប់មកធ្វើការវិញ​

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក ​គឺAmerican Airlines និង United Airlines បានប្រកាសថា​កំពុងតែកោះហៅបុគ្គលិក​ដែលផ្អាកការងារបណ្តោះអាសន្នវិលត្រឡប់មកធ្វើការវិញ​​ ក្រោយពេលអាមេរិកចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ ។
នៅថ្ងៃទី​២១ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរខាងលើ បានសម្រេចកោះហៅ​បុគ្គលិកវិលត្រឡប់មកធ្វើការវិញ ជាបណ្តើរៗ ដោយសារតែ ​តម្រូវការធ្វើដំណើរមិនទាន់​ ដូចដើមវិញនៅឡើយទេ។
ប្រធានក្រុមហ៊ុនអាកាសចរណ៍United Airlines – Brett Hart និងអគ្គនាយក (CEO) លោកScott Kirby ​បានប្រកាសថា មកទល់ពេលនេះ មិនទាន់មានចំនួន​ទិញសំបុត្រធ្វើដំណើរច្រើននៅឡើយទេ ដោយសារតែស្ថិតនៅក្នុងតំណាក់កាលនៃការឆ្លងកូវីដ​១៩ ។
នៅពេលនេះដែរ​កញ្ចប់ជំនួយ ទៅលើកក្រុមហ៊ុនអាកាសចរណ៍ត្រូវបានអនុម័ត​ មានតម្លៃ​១៥ពាន់លានដុល្លារអាមេរិក ។ កញ្ចប់ជំនួយនោះ ក្រុមហ៊ុននឹងបើកប្រាក់ខែដល់បុគ្គលិក​៣០ភាគរយ ។ ក្រៅពីនេះ កម្មវិធីផ្តល់ជំនួយក៏បានស្នើឲ្យបើកការហោះហើរឡើងវិញជាបណ្តើរៗ ក្រោយមានកញ្ចប់ជំនួយ​។
ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ American Airlines និង United Airlines ​បានឲ្យបុគ្គលិក​ជាង​៣២ពាន់នាក់​ត្រូវឈប់សម្រាកបណ្តោះអាសន្ន ចាប់ពីខែ តុលា ដោយសារតែ​កញ្ចប់ជំនួយដំបូង មានរយៈពេល​៦ខែ​ មានទឹកប្រាក់​២៥ពាន់លានដុល្លារ ផុតកំណត់។
ក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ជាទ្រង់ទ្រាយធំនៅអាមេរិក ​បណ្តាក្រុមហ៊ុនអាកាសចរណ៍ នឹង​ចាប់ផ្តើមដំណើរការឡើងវិញ​ក្នុងពេលឆាប់ៗ។ តាមការព្យាករណ៍ប្រសិនបើនៅដើមឆ្នាំ​២០២១ មានចំនួនអ្នកឆ្លងកូវីដ​១៩​ធ្លាក់ចុះ អ្នកដំណើរនឹងកើនឡើងខ្ពស់៕

...

រូបភាព៖ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print