លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

ក្នុងនោះដោយបញ្ជាក់ថា,លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការ ចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម) ជាមួយ លោក ជាម បិញមិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ភាគីទាំងពីរបាន កត់សម្គាល់ឃើញពីមិត្តភាពរឹងមាំជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រួមទាំង ការលើកកម្ពស់បន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបានគូស បញ្ជាក់តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ និងប្រព័ន្ធវីដេអូរបស់ថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាបន្តបន្ទាប់ នាពេលកន្លងមក។ ភាគីទាំងពីរបានអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ស្របពេលដែលកំពុងខិតខំរក្សាលំហូរពាណិជ្ជកម្ម នៃទំនិញឆ្លងកាត់ព្រំដែន និងការវិនិយោគ។ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ភាគីទាំងពីរបានគូសបញ្ជាក់ ពី កិច្ចខិតខំប្រឹងប្រែងរួមក្នុងការសម្របសម្រួលជំហរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេស នៅក្នុងអាស៊ាន និហអង្គការសហប្រជាជាតិ។ ភាគីវៀតណាមបានសម្តែងនូវអំណរគុណចំពោះការ គាំទ្រ និងកិច្ចសហប្រតិបត្តិការដែលភាគីកម្ពុជាបានផ្តល់ដល់ប្រទេសវៀតណាម។
សូមអានទាំងស្រុងនៅខ្លឹមសារលទ្ធផលប្រជុំ ស្ដីពី កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដួចខាងក្រោម:។

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print