ភ្នំពេញ៖ លោក ថេង សុថុលអភិបាលខណ្ឌចំការមនបានអញ្ជើញចុះចែកថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៦នាក់ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ដែលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ ២៨វិច្ឆិកា ” ហេីយធ្វេីតេស្តអវិជ្ជមាន វីរុសកូវីដ-១៩។
កម្មវិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញជាអធិបតីភាពក្នុងពិធីចែកថវិកាឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដេីមថ្កូវ ចំនួន ១៦នាក់ ស្រី ០៨នាក់ ដែលបានចត្តាឡីស័កចំនួន ១៤ថ្ងៃពេញ ដែលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ ២៨វិច្ឆិកា ” ហេីយធ្វេីតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។
ហេីយជាមួយគ្នានោះផងដែរ លោក ថេង សុថុលអភិបាលខណ្ឌចំការមន រួមជាមួយក្រុមការងារបាននាំយកអង្ករ ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងមួយនាក់ ០១ប៉ាវ ទម្ងន់ ២០គីឡូក្រាម និងម៉ាស់ ចំនួន ១០ម៉ាស់ ដើម្បីជួយសម្រួលក្នុងជីវភាពផងដែរ៕
ដោយ៖ ស រស្មី