មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បន្តចុះត្រួតពិនិត្យ និងដាក់ផែនការការពារសន្តិសុខនៅតាមបណ្តាច្រករបៀងដល់កងឯកភាពចំណុះ

ចែករំលែក៖

ខេត្តកោះកុង៖ ដោយយោងតាមផែនការបទបញ្ជារបស់ លោកមេបញ្ជាការយោធភូមិភាគទី៣ ដើម្បីសហការការពារទប់ស្កាត់រាល់បទល្មើសនានា ពិសេសបទល្មើសពលករឆ្លងដែនខុសច្បាប់ នៅតាមខ្សែរបន្ទាត់ព្រំដែនដើម្បីឲ្យព្រំដែនមានសន្តិសុខ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានចុះដាក់ផែនសហការការពារ និងចុះពិនិត្យផ្ទាល់តាមបណ្តាច្រករបៀងតាមខ្សែរបន្ទាត់ព្រំដែនដែលមានអង្គភាពកងវរសេនាតូចលេខ៣ និងផ្នែកសឹករងមណ្ឌលសីមា។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោកមេបញ្ជាការ បានបញ្ជាក់ថា អង្គភាពកងវរសេនាតូចលេខ៣ និងផ្នែកសឹករងមណ្ឌលសីមា បានធ្វើការសហការជាមួយនគរបាលព្រំដែនគោកលេខ៨២៧ ដោយក្នុងនោះបានចុះល្បាតត្រួតពិនិត្យឃ្លាំមើលតាមរបៀងតាមខ្សែរបន្ទាត់ព្រំដែន។ បន្ថែមពីនោះ លោកឧត្តមសេនីយ៍ទោ បានក្រើនរំលឹកផងដែរថា កងអង្គភាពចំណុះត្រូវមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេល កុំឱ្យមានការធ្វេសប្រហែសដោយបន្តយកចិត្តទុកដាក់ខ្ពស់ ខិតខំល្បាត យាមកាម សហការណ៍ជាមួយកម្លាំងនគរបាលព្រំដែន អនុវត្តន៍នូវវិធានការយ៉ាងតឹងរ៉ឹងត្រួតពិនិត្យ និងប្រឆាំងរាល់បទល្មើសនានាដែលអាចកើតមាននៅតាមខ្សែរបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវ៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print