ក្រុមការងារយេនឌ័រកងទ័ពជើងគោក បានបន្តយកចិត្តទុកដាក់ដល់យោធិននារីលំហែមាតុភាព ដោយបានផ្ដល់ថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារយេនឌ័រ កងទ័ពជើងគោក បាននាំយកថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថវិកាក្រុមការងារយេនឌ័រ រួមនឹងថវិកាសប្បុរសជនជូនដល់យោធិននារីលំហែមាតុភាព លោកស្រី វរសេនីយ៍ទោ ហ៊ុន ពេជ្ររស្មី និងអនុសេនីយ៍ត្រី ផេង សុភាវត្តី បច្ចុប្បន្នបំពេញការងារនៅការិយាល័យទី២ កងទ័ពជើងគោក។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ខឹម បូណា នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកមេបញ្ជាការកងទ័ពជើងគោក និងលោកស្រីជាភរិយា ជូនចំពោះយោធិននារីលំហែមាតុភាព និងបានចូលរួមអបអរសាទរដែលបានទទួលសមាជិកថ្មីបន្ថែមទៀតក្នុងគ្រួសារ។

សូមបញ្ជាក់ថា នៅក្នុងការចុះសួរសុខទុក្ខនោះផងដែរ ក្រុមការងារយេនឌ័រ បាននាំយក សម្ភារ និងថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងម្នាក់ចំនួន៨០ម៉ឺនរៀល ថវិកាក្រុមការងារយេនឌ័រចំនួន២០ម៉ឺនរៀល និងថវិកាសប្បុរសជនចំនួន ៣០ម៉ឺនរៀល និងម្សៅកូនក្មេង ម្នាក់ចំនួន១ឈុតផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print