លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នាំយកនូវថវិកា ចំនួន៣៣លានរៀល ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្ដាល៖ នារសៀលថ្ងៃពុធ ៩ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំលោក លោកស្រីស្នងការរង នាំយកនូវថវិកា ចំនួន៣៣លានរៀល ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល រួមនិងលោក លោកស្រី អភិបាលរងខេត្ត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់់សាំងការពារជម្ងឺកូវីត១៩ ។
សូមរំលឹកផងដែរថា, គិតត្រឹមម៉ោង ៥៖០០ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ ជាង៥៤លានដុល្លារអាមេរិកហើយ ក្នុងនោះមានជាលុយដុល្លារ ៥២.២៣៥.៤៣៥ដុល្លារ និងលុយខ្មែរ ៨.៧៣៨.២២៨.៤៣៧រៀល។

ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print