ខេត្តកំពត៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារស្នាក់នៅយោធានៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពតនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការ នាយទាហាន ពលទាហាន និងសហការី។
អគារស្នាក់នៅនេះជាសមិទ្ធផលថ្មីមួយទៀត ដែលនៅក្នុងចំណោមសមិទ្ធផលជាច្រើន សម្រាប់តំបន់ប្រតិបត្តិការសឹករងកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ
ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕
...
ដោយ៖ សិលា