ខេត្តមណ្ឌលគិរី ៖ ម៉ូតូប្រើថាមពលអាគុយចំនួន២គ្រឿង និងកុំព្យូទ័រ១គ្រឿង ដែលថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានផ្ដល់ជូនមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី, នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រគល់ជូនមន្រ្តីរាជការនៃការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន និងមន្រ្តីរាជការនៃការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់និងចុះបំពេញការងារប្រចាំថ្ងៃឲ្យបានកាន់តែប្រសើរ និងរួមចំណែកក្នុងការសន្សំសំចៃថាមពលប្រេងឥន្ធនៈ។
ជាមួយនឹងការទទួលបានសម្ភារប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរខាងលើនេះ មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមគោរពថ្លែងអំណរគុណដល់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលតែងតែគិតគូរផ្ដល់ឧបករណ៍ សម្ភារប្រើប្រាស់ និងយានជំនិះក្នុងការជួយសម្រួលដល់ការចុះបំពេញការងាររបស់មន្រ្តីរាជការឲ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ សិលា