ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ លោក វរសេនីយ៍ឯក មាស ប៊ុន រុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ តំណាងលោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល សាកសួរសុខទុក្ខដល់យោធិនបម្រើការក្នុងអង្គភាព ដែលមានជីវភាពខ្វះខាត ចំនួន៣៣គ្រួសារ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ឧបត្ថម្ភជូនដល់គ្រួសារយោធិន ដោយក្នុងមួយគ្រួសារៗ ទទួលបាន គ្រឿងឧបភោគបរិភោគ០៧មុខ និងថវិកាមួយចំនួន។
លោកមេបញ្ជាការរង ក៏បានណែនាំ និងផ្តាំផ្ញើដល់គ្រួសារយោធិនទាំងអស់ ត្រូវថែរក្សាសុខភាព អនាម័យក្នុងការរស់នៅប្រចាំថ្ងៃ និងយកចិត្តទុកដាក់ការពារខ្លួនពី ជំងឺកូវីដ-១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ចៀសវាងការឆ្លងចូលក្នុងសហគមន៍ ក្នុងកំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដនេះ ៕